ប៉េងប៉ោះ ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក​

05-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​ប៉េងប៉ោះ​ត្រូវបាន​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​ជាច្រើន​អះអាងថា​មាន​ប្រយោជន៍​ច្រើនណាស់​ដល់​សុខភាព​មនុស្ស​យើង​ដូចជា​៖

​ភ្នែក​
​ប៉េងប៉ោះ​គឺជា​វីតាមីន A ដែលមាន​ក្នុងផ្ទះ ហើយក៏​ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដែរ​។ វា​អាចជួយ​បង្ការ​ជំងឺខ្វាក់មាន់ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ខូច​ភ្នែក Macular Degeneration ទៀត​នៅពេល​ប្រើ​វីតាមីន A បាន​ទៀងទាត់​។

​តម្រងនោម​
​គ្រួស​ក្នុង​តម្រងនោម និង​ថង់ទឹកប្រមាត់​ទំនងជា​មិនសូវ​កើតមាន​លើ​អ្នក​ដែល​និយម​ញ៉ាំ​ប៉េងប៉ោះ   ឡើយ​។​

​គ្រប់គ្រង​ការឈឺចាប់​រ៉ាំរ៉ៃ​
​ដើម្បី​លុបបំបាត់​ការឈឺចាប់​នោះ​ប៉េងប៉ោះ​អាចជួយ​ដោះស្រាយបាន ដែរ​។ ការឈឺ​ខ្នង សន្លាក់ និង​ការឈឺចាប់​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​គ្រប់គ្រង​បាន​ដោយ​ប៉េងប៉ោះ ទាំងអស់​។ សារធាតុ Carotenoid និង Flavonoids អាចជួយ​ប្រឆាំងនឹង​ការឈឺចាប់​រ៉ាំរ៉ៃ​បាន ព្រោះ​វា​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​ការ​រលាក​។

​សម្រក​ទម្ងន់​
​កម្មវិធី​សម្រក​ទម្ងន់​មួយ​ដែល​គ្មាន​ប៉េងប៉ោះ​ទេ វា​ហាក់បីដូចជា​គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​វា​អាចជួយ​សម្រក​ទម្ងន់​បានដែរ​។ បើសិនជា​អ្នក​ឆាប់​ចូលចិត្ត​ញ៉ាំ​អាហារ និង​មាន​គម្រោង​ហាត់ប្រាណ​ដែរនោះ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ប៉េងប៉ោះ​ឱ្យបាន​ច្រើន និង​រាល់ថ្ងៃ​ទៅ​។

​មាន​ជាតិ​រ៉ែ​
​សារធាតុ Folate, ប៉ូ​តា​ស្យូ​ម វីតាមីន A, C និង K សុទ្ធតែ​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ដែរ​។ ដោយសារតែ​ប៉េងប៉ោះ​មាន​កាឡូរី និង​កាឡូរី​ទាប​ពី​ធម្មជាតិ​នោះ ទើប​ធ្វើឱ្យ​វា​ក្លាយទៅជា​ជម្រើស​របប​អាហារ​ដែល ផ្តល់​សុខភាព​ល្អ​បំផុត​។ ក្រៅពីនេះ​វា​ក៏​ផ្តល់​ជា​ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម Niacin និង Thiamin ដែល​សុទ្ធសឹងតែ​ល្អ​សម្រាប់​សុខភាព​។

​ជាតិ​សរសៃ​
​រាល់​ការ​ញ៉ាំ​ប៉េងប៉ោះ​មួយពេល ស្មើនឹង​ការទទួលបាន​ជាតិ​សរសៃ ៧​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​ដែរ ហើយ​តម្រូវការ​នោះ​គឺ​រហូតដល់ ២​ក្រាម​ឯណោះ​។

​ជាតិ​ស្ករ​ក្នុង​ឈាមមាន​តុល្យភាព​
​សារធាតុ Chromium នឹង​ជួយ​សម្របសម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ប៉ុន្តែ​ប៉េងប៉ោះ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ​នេះហើយ​។

​សារធាតុ Lycopene
​សារធាតុ​មួយ​នេះ​បូករួម​នឹង​កាល់ស្យូម និង​វីតាមីន K ក្នុង​ប៉េងប៉ោះ គឺជា​អ្វីដែល​អ្នក​មិនអាច​ខ្វះ​បានឡើយ ដើម្បី​ជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ពុក​ឆ្អឹង​ដែរ ៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    19623497

  • ថ្ងៃនេះ1351
  • ម្សិលមិញ3941
  • សប្តាហ៍នេះ13691
  • ខែនេះ59791
  • ឆ្នាំនេះ396051
  • សរុប19623497