ការសិក្សាមួយ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ California ក្នុងរដ្ឋ San Diego បានរកឃើញថា មូលហេតុដែលនាំឱ្យសាច់ក្រហមធ្វើឱ្យកើតមហារីកនោះគឺដោយសារជាតិស្ករតែម្តង។
ជាតិស្ករនោះមានឈ្មោះថា Neu56c ដែលត្រូវបានគេរកឃើញច្រើនបំផុតក្នុងសាច់សត្វចិញ្ចឹមកូនដោយទឹកដោះ ប៉ុន្តែមិនមែនក្នុងមនុស្សឡើយ ហើយវាក៏ជាដើមហេតុធ្វើឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងការបង្ករលាកដែរ។
ការសិក្សាត្រូវបានធ្វើឡើងនៅលើសត្វកណ្តុរ ហើយរាល់អំណះអំណាងទាំងអស់ដែលទាក់ទងនឹង Neu56c បង្កជាមហារីកនោះ ត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើការពិសោធន៍។
អ្នកវិទ្យាសាស្ត្រនិយាយថា វាគឺជាលើកដំបូងហើយដែលពួកគេបានចង្អុលលក្ខណៈស្រដៀងគ្នាទៅនឹងស្ថានភាពមនុស្សតាមរយៈការឱ្យសត្វស៊ីសារធាតុ Neu56c និងជំរុញដល់ការបង្កើតអង់ទីគ័រប្រឆាំងនឹងវា។ ប៉ុន្តែវាបង្កើតជាជំងឺមហារីកភ្លាមៗច្រើនក្នុងសត្វកណ្តុរទៅវិញ។
ជាតិស្ករមួយនេះអាចរកឃើញក្នុងសាច់ក្រហម (សាច់ជ្រូក និងសាច់ផ្សេងៗទៀត) ទឹកដោះគោ និងហ្វ្រូម៉ាត។ រាងកាយរបស់យើងមិនអាចផលិតជាតិស្ករបែបនេះដោយខ្លួនឯងបានឡើយ ហើយនៅពេលវាត្រូវបានបឺតស្រូបចូលទៅក្នុងរាងកាយ វាហាក់បីដូចជាជនឈ្លានពានមួយដែលអាចនាំឱ្យប្រព័ន្ធភាពស៊ាំធ្វើ ការវាយប្រហារបង្កើតបានជាការរលាក។
ដល់ពេលយូរៗទៅ អាការៈកាន់តែធ្ងន់ធ្ងរ ជាពិសេសប្រព័ន្ធភាពស៊ាំដែលធ្លាប់តែវាយប្រហារជាតិស្ករមួយនេះ បែរជាបង្កទៅឱ្យមានការរលាករ៉ាំរ៉ៃទៅវិញ ហើយវាក៏ជាដើមហេតុនាំឱ្យកើតមហារីកដែរ ដូច្នេះអ្នកដែលញ៉ាំសាច់ក្រហមជាទៀងទាត់ ពួកគេនឹងអាចជួយប្រតិកម្មខ្លាំងក្លាជាងអ្នកដែលញ៉ាំសាច់ក្រហម ម្តងម្កាលជាមិនខាន៕
ប្រភព៖ health