ការរំលាយ អាហារមានទំនាក់ទំនងគ្នានឹងភាពលឿននៃរាងកាយរបស់អ្នកក្នុង ការរំលាយជាតិខ្លាញ់។ ដើម្បីបង្កើនការរំលាយអាហារក្នុងពេលគេងនោះ ចូរព្យាយាមញ៉ាំអាហារផ្តល់សុខភាព។
ការរំលាយជាតិខ្លាញ់នៅពេលគេង
ដើម្បីមានអារម្មណ៍ថាមានកម្លាំង និងស្រួលខ្លួននៅពេលព្រឹកនោះ ចូរញ៉ាំភេសជ្ជៈខាងក្រោមនេះមុនពេលចូលគេងទៅ។
គ្រឿងផ្សំ
ក្រូចឆ្មាមួយផ្លែ ត្រសក់មួយផ្លែ ខ្ញីដែលហាន់រួចមួយស្លាបព្រាបាយ ទឹកប្រទៀលកន្ទុយក្រពើមួយស្លាបព្រាបាយ ជីវ៉ាន់ស៊ុយមួយចង្កោមតូច ទឹកកន្លះកែវ ។
កិនគ្រឿនផ្សំទាំងអស់ចូលគ្នា ហើយញ៉ាំវាមុនពេលចូលគេង។ ភេសជ្ជៈមួយនេះនឹងជួយកាត់បន្ថយជាតិ ខ្លាញ់ក្នុងរាងកាយ ជាពិសេសខ្លាញ់ក្បាលពោះតែម្តង។ គ្រឿងផ្សំទាំងអស់នឹងទៅបង្កើនមុខងារការរំលាយអាហារ ហើយអ្នកក៏នឹងចាប់ផ្តើមស្រកទម្ងន់នៅពេលគេងផងដែរ។
មួយវិញទៀតគ្រឿងផ្សំទាំងនេះនឹងមានប្រសិទ្ធភាពនៅពេលអ្នកញ៉ាំមុនពេលគេង ព្រោះវានឹងធ្វើឱ្យការរំលាយអាហារនៅតែបន្តរំលាយជាតិខ្លាញ់ទៀត។
• ត្រសក់គឺជាសមាសធាតុដ៏សំខាន់ក្នុងការសម្រកទម្ងន់ ព្រោះវាត្រូវបានគេស្គាល់ថាអាចរំលាយជាតិខ្លាញ់បានយ៉ាងមាន ប្រសិទ្ធភាព។
• ជីវ៉ាន់ស៊ុយគឺជាអាហារសម្បូរវីតាមីន និងជាតិរ៉ែដែលអាចជួយប្រឆាំងនឹងការហើមបាន ដូច្នេះវាក៏ជួយបង្ការការហើមពោះ ប៉ុន្តែមានកាឡូរីទាប
• ខ្ញីជួយបង្កើនការរំលាយអាហារ និងបង្ការការទល់លាមក។ គ្រឿងផ្សំមួយនេះនឹងជួយអ្នកលុបបំបាត់ការដុះ
• ខ្លាញ់ក្បាលពោះក្នុងពេលកំពុងតែគេង។
• ទឹកក្រូចឆ្មាមានប្រសិទ្ធភាពបំផុតក្នុងការលាងសម្អាតជាតិពុលពីក្នុងរាងកាយ។
• ទឹកប្រទៀលកន្ទុយក្រពើមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការឡើងទម្ងន់។
ដើម្បីរំលាយជាតិខ្លាញ់បានកាន់តែច្រើន រាងកាយត្រូវការទឹកច្រើនដែរ។ បើសិនជារាងកាយខ្សោះជាតិទឹក ការរំលាយអាហារនឹងថយល្បឿន ហើយរាងកាយក៏នឹងបញ្ឈប់ការសម្រកទម្ងន់ដែរ។ ដូច្នេះ ចូរញ៉ាំទឹកឱ្យបានកាន់តែច្រើនដើម្បីឱ្យការរំលាយអាហារមាន ប្រសិទ្ធភាពកាន់តែល្អ៕
ប្រភព៖ health