មនុស្សបច្ចុប្បន្ននេះតែងតែលេងទូរសព្ទ័ និងប្រើកុំព្យូទ័រគ្រប់ពេល ហើយប្រើក្នុងរយៈពេលយូរទៀតផង ដូចនេះវាងាយនឹងប៉ះពាល់ភ្នែកខ្លាំងណាស់។ ខាងក្រោមនេះយើងខ្ញុំនឹង ប្រាប់អ្នកពីផ្លែឈើមួយចំនួនដែលអាចការពារភ្នែកអ្នកបាន។ តើមានផ្លែឈើអ្វីខ្លះ?
1. អ្នកអាចបរិភោគចេកបាន ព្រោះនៅក្នុងចេកមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យភ្នែកអ្នកមានសុខភាពល្អ។
2. អ្នកក៏អាចបរិភោគផ្លែស្រកានាគបានដែរ ព្រោះនៅក្នុងផ្លែស្រកានាគមានវីតាមីនEដែលអាចជំនួយដល់ភ្នែកអ្នក បាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចធ្វើឲ្យខួរក្បាលអ្នកចងចាំបានល្អ ទៀតផង។
3. អ្នកអាចបរិភោគក្រូចឲ្យបានច្រើន ព្រោះនៅក្នុងក្រូចមានវីតាមីនCជាច្រើនដែលអាចការពារភ្នែករបស់អ្នក ការពារថ្លើមរបស់អ្នកឲ្យបញ្ចេញជាតិពុលបាន ជាងនេះទៅទៀតវាអាចបង្កើនប្រពន្ធ័ការពាររាងកាយអ្នកឲ្យរឹងមាំបាន ទៀតផង ព្រោះនៅក្នុងក្រូចមានសារធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់។
4. ផ្លែស្ត្រប៊ឺរីគឺជាផ្លែឈើដែលល្អចំពោះភ្នែកអ្នកណាស់ បើភ្នែកអ្នកតែងតែមានភាពនឿយហត់ អ្នកអាចពិសារវាបាន នោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល ហើយវាថែមទាំងអាចជួយការពារភ្នែកអ្នកមិនងាយចាស់ នោះវាមិនងាយខូចឡើយ។
5. អ្នកអាចផឹកទឹកអំបៅឲ្យបានច្រើន ព្រោះនៅក្នុងទឹកអំពៅមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យភ្នែកអ្នកល្អ ថែមទាំងអាចធ្វើឲ្យអ្នករំលាយអាហារបានល្អទៀតផង។
6. អ្នកអាចបរិភោគផ្លែទ្រលាប់បាន ព្រោះនៅក្នុងនោះមានសារធាតុចិញ្ចឹម និងវីតាមីនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចធ្វើឲ្យភ្នែកអ្នកមាន សុខភាពល្អ ថែមទាំងអាចធ្វើឲ្យរាងកាយអ្នកមានសុខភាពល្អដូចគ្នា៕
ប្រភព៖ health