ប្រភេទ​ឱសថ​បុរាណ ដែល​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន

08-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

យោងតាម​ឯកសារ​យល់ដឹង​អំពី​ជំងឺ​ទឹកនោមផ្អែម​បាន​បង្ហាញថា មាន​ឱសថ​ជាច្រើន​ប្រភេទ​ដែល​ប្រជាជន​និយម​យកមកប្រើ​ប្រាស់​ព្យាបាល​ជំងឺ ទឹកនោមផ្អែម​ដោយ​ខ្លួនឯង​តាម​ជំនឿ​ត​គ្នា ដែល​ភាគច្រើន​ជា​ឱសថ​មាន​ជាតិ​ល្វីង​ដូចជា ផ្លែ​ម្រះ ប​ណ្តូ​លពេច ត្រប់ខា ស្លឹក​ស្តៅ ជាដើម ។

​ប៉ុន្តែ​ក៏​នៅមាន​ឱសថ​មួយចំនួនទៀត​ដែល​គ្មាន​រស់ជាតិ​ល្វីង តែ​ដោយមាន​ការនិយាយ​ត​គ្នា​អំពី​បទពិសោធន៍​ក្នុងការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ដូចជា ប្រទាល​កន្ទុយក្រពើ ស្លឹក​តើយ ខ្ទឹមស ខ្ទឹមបារាំង ស្លឹក​ត្របែក ដែល​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ក៏​ចាប់អារម្មណ៍​ជាមួយនឹង​ឱសថ​ប្រភេទ​នេះដែរ ហើយ​យកមក​ពិសោធន៍​ដើម្បី​ឲ្យ​ដឹងថា តើ​ឱសថ​បុរាណ​ទាំងនេះ​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​បាន ពិតមែន ឬ​យ៉ាងណា ?

​ខាងក្រោម​នេះ​ជា​គន្លឹះ​ពិសេស​គួរ​យល់ដឹង ៖
១-​ លទ្ធផល​នៃ​ការពិសោធ​ជាមួយ​សត្វ​ឃើញថា មិនមាន​ឥទ្ធិពល​ក្នុងការ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ទេ តែបើ​យោង​លើ​ការសម្ភាស​មាន​អ្នកជំងឺ​ជាច្រើន​អះអាងថា ព្យាបាល​ទឹកនោមផ្អែម​បាន​ដូចជា ពពួក Lagestroemig speciosa ឬ​ពពួក Andrographis ជាដើម ។​

២-​ ពិសោធន៍​ជាមួយ​សត្វ​ឃើញថា មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ស្ករ​ពិតមែន តែ​ត្រូវមាន​ការពិសោធ​បន្តទៀត​រហូតដល់​គ្រប់​ជ្រុងជ្រោយ​ទើប​អាច​យកជាការបាន ។ ឱសថ​ក្រុម​នេះ​មាន ផ្លែ​ម្រះ ស្លឹក​បះ ខ្ទឹម និង​ស្លឹក​ត្របែក ។​

៣-​ មានការ​ពិសោធ​លើ​មនុស្ស​ឃើញថា មាន​ឥទ្ធិពល​ក្នុងការ​កាត់បន្ថយ​ជាតិ​ស្ករ​បាន​ពិតមែន តែ​មិនទាន់​ប្រាកដថា​អាច​ប្រើ​ជំនួស​ថ្នាំ​បច្ចុប្បន្ន​បាន​នោះទេ ។ ឪ​សថ​បុរាណ​ក្រុម​នេះ​មាន ប្រទាល​កន្ទុយក្រពើ ខ្ទឹមបារាំង និង​ស្មៅ​ពុកមាត់ឆ្មា ។​

​សរុប​ជារួម​ទៅ បច្ចុប្បន្ននេះ​នៅ​មិនទាន់មាន​ឱសថ​បុរាណ​ណា​អាច​យកមកប្រើ​ជំនួស​ថ្នាំ បាន​នៅ​ឡើង​ទេ ។ ប៉ុន្តែ​ឱសថ​បុរាណ​ទាំងនោះ​យើង​កំពុងតែ​ទទួលទាន​ជា​រាងរាល់ថ្ងៃ​មានដូចជា ម្រះ ខ្ទឹមបារាំង គឺ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្វី​ឡើយ ។ ប៉ុន្តែ​លោកអ្នក​មិនត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំពេទ្យ​ជាដាច់ខាត ព្រោះ​ប្រសិទ្ធភាព​នៃ​ការព្យាបាល​តាមបែប​ឪ​សថ​បុរាណ​នៅ​មិនទាន់មាន​ភាព ជឿរ​ជាក់​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ៕



​ប្រភព​៖ KOHSANTEPHEAP

ចំនួនអ្នកទស្សនា

    19629357

  • ថ្ងៃនេះ701
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19551
  • ខែនេះ65651
  • ឆ្នាំនេះ401911
  • សរុប19629357