ប្រភេទ​ជំងឺ​អ្វីខ្លះ ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ​បាន​?

09-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​មនុស្ស​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់​បានកូន​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នកមាន​ជំងឺ​ផ្សេងៗ នោះ​កូន​ក្នុង​ពោះ​អាច​នឹង​ឆ្លងតាម​អ្នក​បាន ដូចនេះ​តើ​មាន​ជំងឺ​អ្វីខ្លះ​ដែល​កូន​អាច​នឹង​ឆ្លង​បាន​? បើ​អ្នក​ស្វែងយល់​រួច អ្នក​គួរតែ​ពិនិត្យ​សុខភាព​មុនពេល​មាន​ផ្ទៃពោះ បើ​មាន​ជំងឺ​ផ្សេងៗ​អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ ប៉ុន្តែ​បើ​អ្នកមាន​ដោយ​មិនដឹង​ខ្លួន នោះ​អ្នក​អាច​សាកល្បង​ធ្វើតាម​វិធី​ដែល​យើងខ្ញុំ​ប្រាប់​ខាងក្រោម​នេះ​បាន ។​

1.​    ​បើ​អ្នកមាន​ជំងឺមហារីក​សុដន់ នោះ​កូន​ក៏​អាច​ឆ្លង​ពី​អ្នក​បានដែរ ដូចនេះ​ក្រោយ​ពេលដែល​កូន​ធំ អ្នក​ត្រូវតែ​ឧស្សាហ៍​នាំ​កូន​ទៅពិនិត្យ​សុខភាព​ដើម្បី​អាច​ព្យាបាល​បាន ទាន់ពេល​។​
2.​    ​បើ​អញ្ចាញធ្មេញ​អ្នកមាន​បញ្ហា នោះ​កូន​អ្នក​អាច​នឹងមាន​បញ្ហា​ដូចគ្នា ដូចនេះ​ដើម្បី​ចៀសវាង និង​ការពារ​កូន​មិន​ឲ្យ​មាន​ជំងឺ​នេះ អ្នក​អាច​នាំ​កូន​ទៅ​ពិនិត្យមើល​ធ្មេញ​ឲ្យ​ញឹកញាប់​បាន​។​
3.​    ​ជំងឺ​បេះដូង​គឺជា​ជំងឺ​ដែល​ងាយ​ឆ្លង​ពី​ម្តាយ​បំផុត បើ​អ្នកមាន​ជំងឺ​នេះ នោះ​កូន​នឹង​អាច​មាននៅ​ថ្ងៃ​ណាមួយ ដូចនេះ​ការពិនិត្យ​សុខភាព​គឺ​សំខាន់​ណាស់ អ្នក​ត្រូវតែ​នាំ​កូន​ពិនិត្យ​សុខភាព​មួយឆ្នាំ​ចំនួន​ម្តង​។​
4.​    ​ជំងឺ​ឈឺក្បាល​មួយ​ចំហៀង​ក៏​ងាយ​កើត​លើ​កូន​ដែរ​បើ​អ្នក​ម្តាយ តែងតែមាន​អាកា​រៈ​ឈឺក្បាល​មួយ​ចំហៀង​នេះ​កើតឡើង ប៉ុន្តែ​អ្នក​អាច​ចៀសបាន​ដោយ​ត្រូវតែមាន​ទម្លាប់​គេង​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រា និង​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​។​
5.​    ​បើ​អ្នក​ម្តាយ​មាន​ជំងឺ​ពុក​ឆ្អឹង នោះ​កូន​អាច​នឹងមាន​ជំងឺ​នេះដែរ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​បើ​អ្នក​ផឹក​ទឹកដោះគោ​ច្រើន និង​បរិភោគ​អាហារ​ដែលមាន​វីតាមីន​D រួមជាមួយ​បន្លែ​ត្រូវតែ​បរិភោគ​ឲ្យ​បាន​ច្រើន ជាងនេះទៅទៀត​ត្រូវតែ​ហាត់ប្រាណ នោះ​ឆ្អឹង​អ្នក​នឹងមាន​សុខ​ភាពល្អ​ជាមិនខាន​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    19629407

  • ថ្ងៃនេះ751
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19601
  • ខែនេះ65701
  • ឆ្នាំនេះ401961
  • សរុប19629407