ក្រុមឃ្លាំមើលក្រមសីលធម៌របស់ FIFA កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពិន័យព្យួរដល់បុរសមានអំណាចបំផុតពីរនាក់ក្នុងកីឡាបាល់ ទាត់គឺលោក Sepp Blatter និងលោក Michel Platini រយៈពេល៩០ថ្ងៃក្នុងរបត់ដ៏ខកចិត្តថ្មីមួយចំពោះអង្គភាពគ្រប់គ្រង កីឡាបាល់ទាត់ដែលហ៊ុំព័ទ្ធដោយរឿងអាស្រូវមួយនេះ។
លោក Jerome Valcke ដែលជាអគ្គលេខាធិការ FIFA ក៏ត្រូវបានគេដាក់ពិន័យព្យួររយៈពេល៩០ថ្ងៃផងដែរ ខណៈដែលមហាសេដ្ឋីកូរ៉េខាងត្បូងលោក Chung Mong-Joon ដែលជាបេក្ខភាពសម្រាប់តំណែង FIFA រួមជាមួយនឹងលោក Platini ត្រូវបានគេដាក់ពិន័យព្យួររយៈពេល៦ឆ្នាំ។
ខណៈដែល FIFA បានឲ្យដឹងថា ការដាក់ពិន័យព្យួរ «គឺស្ថិតក្នុងភាពបណ្តោះអាសន្ន» កម្មភាពនេះស្ទើរតែជាសញ្ញាដ៏ជាក់លាក់នៃការបញ្ចប់រជ្ជកាលរបស់ ប្រធាន FIFA លោក Blatter និងជាការផ្តល់ផលប៉ះពាល់ដ៏ធំមួយដល់ក្តីសង្ឃឹមរបស់ប្រធាន UEFA លោក Platini ទៅលើការប្រជែងកាន់តំណែងជំនួសលោក Blatter។
លោក Issa Hayatou ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ដែលជាសម័ន្ធមិត្តម្នាក់របស់លោក Blatter ត្រូវបានតែងតាំងឲ្យកាន់តំណែងក្នុងអង្គភាពមួយនេះជាបណ្តោះអាសន្ន ។ លោក Blatter ដែលបានក្លាយជាប្រធាន FIFA ចាប់តាំងពីឆ្នាំ១៩៩៨នោះ ត្រូវបានគេដកហូតយករាល់ការងាររបស់លោកទាំងអស់អំឡុងពេល៩០ថ្ងៃ នេះ។
លោក Blatter វ័យ៧៩ឆ្នាំ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអជ្ញារបស់ស្វ៊ីសពីបទ ប្រព័ន្ធគ្រប់គ្រងបែបឧក្រិដ្ឋកម្ម៕
ប្រភព៖ Channel News Asia , cambosport