យើងខ្ញុំជឿជាក់ថា មនុស្សភាគច្រើន សុទ្ធតែចូលចិត្តពិសារសូកូឡា ប៉ុន្តែ តើអ្នកដឹងទេថា នៅពេលដែលពិសារវារួច អ្នកមិនអាចបរិភោគអាហារអ្វីខ្លះ? បើអ្នកពិសារ វានឹងប៉ះពាល់សុខភាពអ្នកជាមិនខាន។
1. អ្នកមិនត្រូវផឹកទឹកដោះគោ លាយជាមួយសូកូឡាទេ ព្រោះវានឹងធ្វើឱ្យអ្នករាគរូសបាន ហើយថែមទាំងប៉ះពាល់ ដល់ការលូតលាស់របស់សក់ទៀតផង។
2. មិនត្រូវពិសារសូកូឡា ជាមួយទឹកក្រូច ឬទឹកផ្លែឈើផ្សេងៗនោះទេ តែអ្នកអាចពិសារជាមួយតែបាន។
3. មិនអាចបរិភោគជាមួយនំបុ័ងទេ ព្រោះសូកូឡា និងនំបុ័ង សុទ្ធតែមានជាតិស្ករខ្ពស់ដូចគ្នា បើបរិភោគលាយជាមួយគ្នា នឹងធ្វើឱ្យអ្នកមានជំងឺទឹកនោមផ្អែម។
4. ទឹកដោះគោពពែ ក៏មិនអាចផឹកលាយជាមួយសូកូឡាដែរ ព្រោះវាធ្វើឱ្យសក់អ្នកស្ងួត ហើយគ្មានសំណើម។
5. មិនអាចបរិភោគជាមួយល្ងខ្មៅនោះទេ ព្រោះវានឹងធ្វើឱ្យក្រពះពិបាករំលាយអាហារ៕