នៅអាហារទាំង៣ពេល អាហារពេលព្រឹកជាអាហារដំបូង ក៏ជាអាហារដែលសំខាន់ជាងគេដែរ ប៉ុន្តែអ្នកខ្លះបែរជាមិនបរិភោគទៅវិញដោយសារតែចង់រក្សារូបរាងស្គម របស់ខ្លួន ដូចនេះតើអ្នកដឹងទេថា អាហារពេលព្រឹកអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? ក្រោយពេលដែលអ្នកដឹង អ្នកគួរតែបរិភោគវាឲ្យបានទៀងទាត់។
សុខភាពល្អ
នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក វានឹងជួយអ្នកឲ្យមានកម្លាំងធ្វើការពេញមួយថ្ងៃ ហើយថែមទាំងអាចធ្វើឲ្យសារពាង្គកាយអ្នកស្រូបយកសារធាតុចិញ្ចឹមបាន គ្រប់គ្រាន់ទៀតផង។
ការពារមិនឲ្យអ្នកបរិភោគច្រើន និងធាត់
នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូចនេះអ្នកនឹងមិនបរិភោគអាហារច្រើនឡើយនៅអាហារថ្ងៃត្រង់ ប៉ុន្តែបើអ្នកមិនបរិភោគទេ នោះអ្នកនឹងមានអារម្មណ៍ឃ្លានខ្លាំង ដូចនេះអ្នកនឹងរកអាហារជាច្រើនមកបរិភោគដើម្បីបំពេញក្រពះអ្នកឲ្យ ឆ្អែត ដូចនេះវានឹងធ្វើឲ្យអ្នកធាត់កាន់តែឆាប់។
អារម្មណ៍មូល
នៅពេលព្រឹកក្រោយពេលដែលអ្នកបរិភោគអាហារពេលព្រឹករួច អ្នកនឹងសង្កេតឃើញថាអ្នកនឹងមានអារម្មណ៍មូល ហើយឆាប់ចាប់បានពាក្យសម្តីរបស់អ្នកដទៃណាស់ ជាពិសេសនៅកន្លែងធ្វើការ អ្នកនឹងមានអារម្មណ៍មូលក្នុងការធ្វើការបើអ្នកបរិភោគអាហារ ពេលព្រឹក។
បង្កើនប្រពន្ធ័ការពាររាងកាយអ្នក
នៅក្រោយពេលដែលអ្នកបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អ្នកនឹងសង្កេតឃើញថា អ្នកមិនសូវកើតជំងឺផ្សេងៗឡើយ ជាពិសេសជំងឺផ្តាសាយ ព្រោះប្រពន្ធ័ការពាររាងកាយអ្នករឹងមាំ ជាហេតុដែលអាចការពាររាងកាយអ្នកបានល្អណាស់ ដូចនេះអ្នកនឹងមិនងាយឆ្លងជំងឺផ្សេងៗឡើយ។
មានកម្លាំង
នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក អ្នកនឹងសង្កេតឃើញថាអ្នកមានកម្លាំងខ្លាំងជាងមុន ហើយមិនសូវហត់ទេនៅពេលដែលធ្វើការងារច្រើន ហើយថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទៀតផងក្នុងការបំពេញ ការងារផ្សេងៗ។
បញ្ចុះកាឡូរី
វានឹងជួយបញ្ចុះកាឡូរី និងអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកក្រោយពេលដែលអ្នកបរិភោគអាហារពេល ព្រឹកបានទៀតទាត់ នោះអ្នកនឹងមិនអាចប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមទេ ហើយឈាមអ្នកនឹងដើរបានស្រួលទៀតផង៕
ប្រភព៖ health