ក្រុមអ្នកគាំទ្ររបស់ក្លិប Bayern Munich កំពុងតែអំពាវនាវឲ្យធ្វើពហិការយៈពេល៥នាទីដំបូងនៃការប្រកួតក្របខ័ណ្ឌ Champions League នាសប្តាហ៍ក្រោយជាមួយនឹងក្រុម Arsenal នៅកីឡដ្ឋាន Emirates ក្នុងការតវ៉ាចំពោះតម្លៃសំបុត្រដ៏ច្រើនលើសលប់។
ក្លិបអ្នកគាំទ្រឈ្មោះថា FC Bayern Worldwide បានរៀបចំការតវ៉ានេះរួមគ្នាមួយជាមួយនឹងក្រុមគាំទ្រផ្សេងទៀត ក្រោយពីអ្នកគាំទ្ររបស់ Bayern ត្រូវបានគិតប្រាក់ជាអប្បបរមាចំនួន៦៤លានផោន (ស្មើនឹង៩៨,៩៩លានដុល្លាអាមេរិក) ដើម្បីចូលរួមទស្សនាការប្រកួតនេះក្នុងទីក្រុងឡុងដ៍នាថ្ងៃទី២០ ខែតុលា ខាងមុខនេះ។
បើយោងទៅតាមការបង្ហោះសារមួយនៅលើគណនី Facebook របស់ក្រុមនេះ រួមជាមួយនឹងតម្លៃសំបុត្រផ្សេងៗ វាមានន័យថា អ្នកគាំទ្រភាគច្រើននឹងត្រូវតែចំណាយប្រាក់ច្រើនជាង១០០អឺរ៉ូ (ស្មើនឹង១១៣ដុល្លាអាមេរិក)។
ក្រុមនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រចនាសម្ព័ន្ធនៃតម្លៃបែបនេះធ្វើឲ្យការធ្វើដំណើរទៅទស្សនាការ ប្រកួតមិនអាចកើតឡើងឡើយសម្រាប់អ្នកគាំទ្រវ័យក្មេង និងអ្នកគាំទ្រមានលទ្ធភាពទាប។ វាបំផ្លាញវប្បធម៌ ដែលជាមូលដ្ឋាននៃកីឡាបាល់ទាត់។ ក្នុងប្រទេសអង់គ្លេស ការអភិវឌ្ឍបែបនេះបានកើតឡើងរួចជាស្រេច»៕
ប្រភព៖ The Guardian , cambosport