ភេសជ្ជៈ​ដែល​ល្អ​ឯក សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

16-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​តើ​អ្នក​កំពុង​តែមាន​ផ្ទៃពោះ​មែន​ទេ​? បើ​ចឹ​ង​មែន អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម​ជាមួយនឹង​អ្វីដែល​អ្នក​ញ៉ាំ​នឹង ផឹក​ហើយ​។ របស់​ទាំងឡាយណា​ដែល​ឆ្លងកាត់​បំពង់ក​អ្នក វា​មិន​ត្រឹម​តែមាន​ឥទ្ធិពល​លើ​ការលូតលាស់​របស់​កូន​ទេ តែ​ក៏មាន​ឥទ្ធិពល​ចំពោះ​សុខភាព​អ្នក​ផ្ទាល់​ដែរ​។

​មែនហើយ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន និង​គ្រឿង​ស្រវឹង​។ ដូច្នេះ​មិនត្រូវ​រញ៉ាំរញ៉ូវ​ឡើយ​ព្រោះ​អ្នក​នៅតែមាន​ជម្រើស​ច្រើន ដើម្បី​ធ្វើឱ្យ​ខ្លួនឯង​ស្រស់ស្រាយ ប៉ុន្តែ​វា​ក៏​ល្អ​ចំពោះ​សេចក្តីសុខ​កូន​ក្នុង​ផ្ទៃ​ដែរ​។ ការផឹក​ភេសជ្ជៈ​ខាងក្រោម​នេះ​នៅពេល​ស្រេកទឹក វា​នឹង​ជួយ​ចិញ្ចឹម​ដល់​រាងកាយ និង​បង្ការ​ផលវិបាក​នានា​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​។​
 
​ទឹក​
​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​មិន​ខ្វល់​ថា​អ្នក​ចង់​ឬ មិន​ចង់​ឡើយ​។ ការ​ញ៉ាំ​ទឹក ៨ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​នឹង​បង្កើន​ចំនួន​ឈាម និង​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​បាន​។ ជាមួយគ្នានេះដែរ ទឹក​ច្រើន​អាចជួយ​លុបបំបាត់​អាកា​រៈ​ទល់លាមក ដែលជា​បញ្ហា​ចំបង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។

​ទឹក​បន្លែ
​រឿងនេះ​គិតៗ​ទៅ​ហាក់បីដូចជា​ទៅ​មិន​រួច​ទេ​ក្នុង ការចាប់អារម្មណ៍​លើ​ការ​ទទួលទាន​ភេសជ្ជៈ​បែប​ទឹក​បន្លែ​គ្រប់​ពេលនោះ​។ វា​គ្មានអ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែលថា​បន្លែ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ និង​ល្អ​ចំពោះ​បេះដូង និង​ពោះវៀន​។ ចូរ​ញ៉ាំ​ទឹក​ប​ន្លៃ​នេះ​ទៅ​ដើម្បី​បំបាត់​អាកា​រៈ​លើស​សម្ពាធ​ឈាម និង​ទល់លាមក​។

​ទឹក​ផ្លែឈើ
​ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធតែ​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ​ដូចជា​អ្នក ហើយក៏​អាចធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​បានដែរ ដោយ​អ្នក​អាច​បញ្ចូល​នូវ​រសជាតិ​ដែល​ខ្លួនឯង​ចូលចិត្ត និង​ជាតិ​ស្ករ​។ រាល់​ការ​ញ៉ាំ​ទឹក​ផ្លែឈើ ១០០​ភាគរយ នឹង​ទទួលបាន​វីតាមីន និង​ជាតិ​រ៉ែ​ដែល​អ្នក និង​កូន​ត្រូវការ​។ ចំពោះ​ផ្លែឈើ​ជម្រើស​វិញ​ក៏​អាច​ផ្តល់​ជា​សុខភាព ភាពស្រស់​ស្រាយ និង​រសជាតិ​ដ៏​ល្អ​ឯក​ផងដែរ​។

​ក្រូចឆ្មារ​
​ភេសជ្ជៈ​ដែលមាន​រសជាតិ​ជា​ក្រូចឆ្មារ​ក៏​ល្អ​ចំពោះ​ស្ត្រី​មាន ផ្ទៃពោះ​ដែរ​។ ក្រៅពី​វីតាមីន​C ដែលមាន​ក្នុង​ក្រូចឆ្មារ​នោះ ភេសជ្ជៈ​មួយ​នេះ​ក៏មាន​ជាតិ​ដែក​មួយចំនួន​តូច​ដែរ​។ ជាពិសេស​បើសិនជា​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ​បំប៉ន​ជាតិ​ដែក ការ​លេបថ្នាំ​នេះ​ជាមួយ​ទឹកក្រូច​ឆ្មារ​ពិតជា​ជួយ​សម្រួល​ដល់​ការរំលាយ អាហារ​កាន់តែ​ល្អ​។

​ទឹកដូង​
​ការ​ញ៉ាំ​ទឹកដូង​គឺ​ល្អ​បំផុត​សម្រាប់​ផ្តល់​ជាតិ​ទឹក​ដល់​កោសិកា និង​ផ្គត់ផ្គង់​ជា​អេ​ឡិច​ត្រូ​លីត្រ​។ ដូច​កាលដែល​អ្នក​ធ្លាប់​លឺ ឬ​អាន​គ្រប់​ទីកន្លែង​ហើយ​ថា ទឹកដូង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ផ្លា​ស្មា​ឈាម​ដែរ​។ ហេតុ​ដូច្នេះហើយ វា​នឹង​ជួយ​បង្កើន​ចំនួន​ឈាម ព្រមទាំង​សម្រួល​ដល់​សម្ពាធ​ឈាម​។

​ទឹកដោះគោ​ស្រស់​
​អ្នក​នៅតែ​ត្រូវការ​ជាតិ​ប្រូតេអ៊ីន កាលស្យូម និង​វិ​តា​មីន B12 ខ្ពស់​ក្នុងពេល​មាន​ផ្ទៃពោះ​។ ប្រភព​ដ៏​ល្អ​នៃ​ជីវជាតិ​ទាំងនេះ​គឺ​ទឹកដោះគោ​ស្រស់​តែម្តង​។ ទឹកដោះគោ​ស្រស់​មួយ​កែវ​ក៏​អាច​ផ្តល់​ជា​ជាតិ​សូ​ដ្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ដែរ​។ បើសិនជា​ការឡើង​ទម្ងន់​ជា​បញ្ហា​របស់​អ្នកនោះ អ្នក​គួរតែ​ជ្រើសរើស​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​។

​តែ​ទឹកកក​
​ករណី​ដែល​អ្នក​ឧស្សាហ៍​ចាញ់កូន ការ​ញ៉ាំ​តែ​ទឹកកក​មួយ​កែវ​ពិតជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​អស្ចារ្យ ។ វា​ក៏​ផ្តល់​ភាពស្រស់​ស្រាយ​មួយ​ដើម្បីឱ្យ​ប្រាកដថា ការទទួល​ទាន​ទឹក​រាល់ថ្ងៃ​គឺជា​រឿង​ល្អ​។ ទោះបីជា​យ៉ាងនេះ​ក្តី ចាប់តាំងពី​តែ​ទឹកកក​មាន​ជាតិ​កាហ្វេ​អ៊ី​ន​មក អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ  ភេសជ្ជៈ​នេះ​ផង និង​កុំ​ញ៉ាំ​ច្រើនពេក​អី​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    19629047

  • ថ្ងៃនេះ391
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19241
  • ខែនេះ65341
  • ឆ្នាំនេះ401601
  • សរុប19629047