រោមភ្នែក គឺជាកន្លែងដែលទាក់ទាញបំផុត ប៉ុន្តែវាទាក់ទាញតែពេលវាវែងប៉ុណ្ណោះ បើវាខ្លីក៏មិនស្អាតដែរ ដូចនេះមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យវាវែងជានិច្ច ដោយគេតែងតែលាបម៉ាស្ក្រារាបណ្តុះវាឲ្យវែង។ តើក្រៅពីលាបម៉ាស្ក្រារាបណ្តុះវា អ្នកអាចប្រើវិធីអ្វីក្នុងការបណ្តុះវាទៀតទៅ? ខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីវិធីមួយចំនួនក្នុងការបណ្តុះ រោមភ្នែកអ្នកឲ្យវែង។ តើមានវិធីអ្វីខ្លះទៅ?
ទឹកតែដែលសល់ពីយប់
អ្នកអាចយកទឹកតែដែលទុកមួយយប់មកបណ្តុះរោមភ្នែកអ្នកបាន ព្រោះនៅក្នុងទឹកតែមានសារធាតុជាច្រើនដែលអាចជួយរោមភ្នែកអ្នកឲ្យ ដុះវែង ថែមទាំងអាចបំបាត់អាការៈស្នាមថក់ក្រោមភ្នែកទៀតផង។
គ្រឿងសម្អាងដែលមានវីតាមីនE និងB5
អ្នកអាចប្រើផលិតផលដែលមានវីតាមីនE និងB5 មកលាបនៅជុំវិញភ្នែកអ្នកបាន ជាពិសេសរោមភ្នែកអ្នក នោះវានឹងអាចជួយឲ្យរោមភ្នែកអ្នកដុះលឿនជាមិនខាន។
ប្រទាលកន្ទុយក្រពើ
អ្នកអាចប្រើប្រទាលកន្ទុយក្រពើមកធ្វើឲ្យរោមភ្នែកអ្នកវែងបាន ដោយមុនពេលអ្នកលាប អ្នកត្រូវតែកៀបរោមភ្នែកអ្នកឲ្យមានលក្ខណៈងជាមុនសិន នោះអ្នកនឹងអាចទទួលបានលទ្ធផលដែលអ្នកនឹកស្មានមិនដល់៕
ប្រភព៖ health