ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលអ្នកអាចស្វែងរកបានគ្រប់ទីកន្លែង ហើយនៅផ្ទះអ្នកខ្លះក៏មានដាំដែរ ប៉ុន្តែគេមិនចេះប្រើ ដូចនេះដាំដូចជាមិនដាំអញ្ចឹង។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបនៃការប្រើប្រទាលកន្ទុយក្រពើ មកធ្វើឲ្យអ្នកកាន់តែស្អាតជាងមុន។ តើមានវិធីអ្វីខ្លះ?
ផ្ទៃមុខ
អ្នកអាចយកទឹកក្នុងប្រទាលកន្ទុយក្រពើយកមកលាបលើមុខអ្នក បានចំនួន២០នាទី ទើបលាងចេញ នោះវានឹងធ្វើឲ្យស្បែកមុខអ្នកម៉ត់ ភ្លឺរលោង ស ហើយថែមទាំងអាចបាត់នូវស្នាមអ៊ុចខ្មៅទាំងឡាយនៅលើមុខអ្នកទៀតផង។
បបូរមាត់
នៅពេលដែលមាត់អ្នកប្រះ ឬស្ងួត អ្នកអាចយកទឹកនៃប្រទាលកន្ទុយក្រពើលាយជាមួយទឹកឃ្មុំ រួចយកមកលាបលើបបូរមាត់អ្នកបាន នោះវានឹងអាចការពារបបូរមាត់អ្នកមិនឲ្យប្រះ និងធ្វើឲ្យវាទន់ទៀតផង។
គ្រឿងសម្អាងប្រទាលកន្ទុយក្រពើ
អ្នកអាចយកប្រទាលកន្ទុយក្រពើយកទៅលាងទឹកឲ្យស្អាត បន្ទាប់មកយកវាទៅកិនឲ្យម៉ត់ រួចច្របាច់យកទឹកវា បន្ទាប់មកអ្នកអាចយកវាលាយជាមួយទឹក រួចយកមកលុបមុខដោយធ្វើការម៉ាស្សា នោះរន្ធញើសលើមុខអ្នកនឹងតូចជាមិនខាន ថែមទាំងអាចបន្តឹងសាច់ដុំនៃមុខអ្នកទៀតផង។
ម៉ាសធ្វើពីប្រទាលកន្ទុយក្រពើ
អ្នកអាចយកប្រទាលកន្ទុយក្រពើ និងត្រសក់លាងឲ្យស្អាត បន្ទាប់មកយកមកកិនយកទឹក បន្ទាប់មកគោះពងមាន់មួយគ្រាប់ចូលចាន ដោយលាយជាមួយទឹកប្រទាលកន្ទុយក្រពើមួយស្លាបព្រាតូច និងទឹកត្រសក់៣ស្លាបព្រាតូច រួមជាមួយស្ករបន្តិច កូរឲ្យសព្វ រួចថែមម្សៅមីចូល រួចកូរវាឲ្យសព្វដូចគ្នា បន្ទាប់ពីធ្វើរួច អ្នកត្រូវលុបមុខឲ្យស្អាត រួចទើបលាបវាលើមុខអ្នកដោយទុក១៥នាទី ទើបប្រើទឹកក្តៅអ៊ុនៗលាងចេញ នោះវានឹងធ្វើឲ្យស្បែកអ្នកមិនងាយចាស់ បាត់នូវស្នាមជ្រួញ និងធ្វើឲ្យស្បែកអ្នកទន់៕
ប្រភព៖ health