ពោតបារាំង គឺជាបន្លែមួយប្រភេទដែលគេហៅថាម្រាមដៃមនុស្សស្រី ឬ Lady’s Finger ជាពិសេសនៅ តំបន់អាស៊ីតែម្តង។ បន្លែមួយនេះផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពក៏ច្រើនណាស់ដែរ។ ចំពោះការទទួលទានបន្លែនេះវិញ គេតែងណែនាំឱ្យញ៉ាំវាពេលឆ្អិនតែនៅសភាពរឹងទើបអាចទទួលបានជាតិ សរសៃខ្ពស់។
ពោតបារាំងមានកាឡូរីទាប ប៉ុន្តែពោរពេញទៅដោយជីវជាតិ ជាពិសេសអាស៊ីតហ្វូលិក, ជាតិសរសៃ វីតាមីន A និង C។ វាក៏មានសារធាតុ Phytonutrients និងអង់ទីអុកស៊ីដង់ខ្ពស់ដែរដូចជា Lutein, Xanthin និង Beta-carotene។
ពោតបារាំងប្រហែលមិនមែនជាជម្រើសបន្លែសម្រាប់ មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដូចខាងក្រោមនេះ ៖
- ជំនួយដល់ការផលិតគ្រាប់ឈាមក្រហម ដូច្នេះវាអាចបង្ការជំងឺកង្វះគ្រាប់ឈាមបាន។
- ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ខ្ពស់ សម្រាប់ប្រឆាំងនឹងរ៉ាឌីកាលសេរីដែលមានគ្រោះថ្នាក់ដល់កោសិកាក្នុង រាងកាយ។ វាក៏ជួយបង្ការការបំបែកកោសិកាផងដែរ។
- មានអាស៊ីតហ្វូលិកដែលអាចជួយបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់ឆ្អឹង ដូច្នេះវាពិតជាជួយបង្ការជំងឺពុកឆ្អឹងបាន។
- វីតាមីន A និង C ក្នុងពោតបារាំងអាចជួយកាត់បន្ថយការធ្វើទុក្ខរបស់ជំងឺហឺតបាន។
- ពោតបារាំងមានជាតិសរសៃរលាយដែលអាចជួយកាត់បន្ថយចំនួនកូឡេ ស្តេរ៉ុល ដូច្នេះហើយវានឹងទៅកាត់បន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងសរសៃឈាមបាន។
- ជាតិសរសៃដែលមានក្នុងបន្លែមួយនេះនឹងជួយបង្កើនភាពធូរ របស់លាមក ដូច្នេះវាក៏អាចទាញជាតិពុលចេញពីក្នុងពោះវៀនកាន់តែងាយស្រួលផងដែរ។
- ពោតបារាំងមានសមាសធាតុស្រដៀងនឹងអាំងស៊ុយលីនដែលអាចជួយថែរក្សាកម្រិតជាតិស្ករក្នុងឈាមបាន។
- វីតាមីន A និង C ក្នុងពោតបារាំងអាចជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹង ការបង្ករោគដោយវីរុសខុសៗគ្នាជាច្រើនប្រភេទបាន។
- សារធាតុ Folate ក្នុងពោតបារាំងអាចជួយទប់ស្កាត់ការកើតជាជំងឺពងខួរឆ្អឹងខ្នងលើទារកបាន។
- ពោតបារាំងសម្បូរទៅដោយសារធាតុ Lutein និង Beta carotene ដែលមានប្រយោជន៍ជាពិសេសក្នុងការថែរក្សាសុខភាពភ្នែកតែម្តង៕
ប្រភព៖ health