លោក Martin O’Neill បាននិយាយថា លោកពិតជារីករាយណាស់ដែលក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋ អៀរឡង់របស់លោកមានប្រៀបក្នុងផ្ទះខ្លួនឯងក្នុងការប្រកួតជើងទី២ នៃវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ជាមួយនឹងក្រុមជម្រើសជាតិបូស្នី នៅខែក្រោយ។
ប៉ុន្តែ អ្នកចាត់ការទូទៅរូបនេះបានធ្វើការព្រមានថា ក្រុមរបស់លោកនឹងចាំបាច់ត្រូវតែដោះស្រាយចំពោះការធ្វើដំណើរ ទៅប្រកួតនៅទីក្រុង Zenica ដោយមិនមានខ្សែការពារជាប់ពិន័យព្យួរ John O’Shea និងខ្សែប្រយុទ្ធ Jonathan Walters ជាមុនសិន មុននឹងគិតអំពីការធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅរដូវក្តៅក្រោយ ។
លោក O’Neill បានសន្យាថា «នឹងពិតជាប្រឹងឲ្យអស់ពីលទ្ធផលភាព» នៅពេលជួបក្រុមជម្រើសជាតិបូស្នី ដែលបានឈានទៅវគ្គ Playoff នេះ ក្រោយពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣បន្ទាប់ពីក្រុមជម្រើសជាតិ បែលហ្ស៊ិក និងវេលស៍ក្នុងពូល B។
ពួកគេបានធ្វើការស្រោចស្រង់ពីការរងបរាជ័យក្រោមស្នាដៃក្រុម ជម្រើសជាតិស៊ីប និងអ៊ីស្រាអែល កាលពីដើមខែនេះដើម្បីកត់ត្រាជ័យជម្នះ៥លើកក្នុងចំណោមការប្រកួត ជម្រុះ៦លើកចុងក្រោយរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការទទួលជ័យជម្នះលើក្រុមជម្រើសជាតិវេលស៍ និងស៊ីបក្នុងការប្រកួត២លើកចុងក្រោយផងដែរ។
ក្រោយពីការចាប់ឆ្នោតកាលពីព្រឹកថ្ងៃសៅរ៍ក្នុងទីក្រុង Nyon លោក O’Neill បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ខ្ញុំនឹងឈានទៅកាន់ការប្រកួតនោះ ប៉ុន្តែ យើងត្រូវតែធ្វើឲ្យប្រាកដថា យើងនៅតែរក្សាការផ្តោតអារម្មណ៍ និងនៅតែមានក្តីសង្ឃឹមក្នុងពេលប្រកួតជើងទី២» ។
ការប្រកួតទាំងពីរជើងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ទី១៧ ខែវិច្ឆិកា ហើយក្រុមដែលឈ្នះនឹងឈានទៅប្រកួត Euro ឆ្នាំ២០១៦ ជុំផ្តាច់ព្រ័ត្រក្នុងប្រទេសបារាំង ៕
ការចាប់ឆ្នោតកាលពីថ្ងៃអាទិត្យសម្រាប់វគ្គ Playoff
Sweden vs Denmark
Ukraine vs Slovenia
Bosnia-Herzegovina vs Ireland
Norway vs Hungary
ប្រភព៖ The Guardian , cambosport