អ្នកជំនាញជាច្រើននិយាយថា វាពិតជារឿងមួយអាចទៅរួចដែលប្រព័ន្ធភាពស៊ាំយើងអាចកំចាត់កោសិកា មហារីកបាន ជាពិសេសតាមរយៈការជួយពីរបបអាហារ។ អ្វីដែលអ្នកដាក់ក្នុងមាត់ទំពារនោះអាចភ្ញោចទៅដល់អង់ស៊ីម និងប្រូតេអ៊ីនដែលមាននាទីកំចាត់ចោលកោសិកាមហារីកទាំងអស់ក្នុងរាងកាយមនុស្សបាន។ ខាងក្រោមនេះគឺជាអាហារ៣ប្រភេទ ដែលត្រូវបានគេចាត់ទុកថាមាន ប្រសិទ្ធភាពក្នុងការកំចាត់ជំងឺមហារីក។
រមៀត
អ្វីដែលធ្វើឱ្យរមៀតមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំង នឹងកោសិកាមហារីកនោះគឺ Curcumin ដែលវាជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យផងដែរ។ ផ្អែកទៅតាមការស្រាវជ្រាវបានឱ្យដឹងថា សារធាតុ Curcumin នឹងជួយទប់ស្កាត់សម្ពាធអុកស៊ីតកម្ម និងការរលាក ដែលវាទាំងពីនេះសុទ្ធសឹងតែនាំឱ្យកើតជាកោសិកាមហារីកទាំងអស់។ អ្នកជំនាញនិយាយថា សមាសធាតុក្នុងរមៀតពិតជាមានថាមពលអស្ចារ្យជាងដំណោះស្រាយខាងផ្នែក ថ្នាំពេទ្យ ក្នុងការទប់ស្កាត់ជំងឺទៅទៀត។
តែបៃតង
ភេសជ្ជៈដ៏គួរឱ្យស្រឡាញ់មួយនេះផ្ទុកទៅដោយសារធាតុ Epigallocatechin Gallate ឬ ECGC ដែលជា Catechin ដ៏ខ្លាំងក្លាបំផុតក្នុងតែបៃតង។ ECGC ជួយទប់ស្កាត់ការរលាក ដែលវាជាហេតុផលមួយនាំឱ្យកើតជាកោសិកាមហារីក ព្រមទាំងទ្រទ្រង់ដល់ការលូតលាស់ណាដែលមិនអាចគ្រប់គ្រងបានទៀតផង។ អ្នកជំនាញនិយាយថា Catechin នេះក៏ជួយផ្តល់នូវការទ្រទ្រង់ដល់ប្រព័ន្ធបេះដូងសរសៃឈាម ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ។
ផ្សិត
អស់រយៈពេលច្រើនទសវត្សរ៍មកហើយដែលថា ផ្សិតត្រូវបានគេប្រើប្រាស់ជាឱសថព្យាបាលបែបបុរាណ។ ការសិក្សាបានឱ្យដឹងថា មានសមាសធាតុច្រើនណាស់ក្នុងផ្សិតទើបធ្វើឱ្យវាអាចក្លាយជាឱសថ ប្រឆាំងនឹងជំងឺមហារីកបាន។ អ្នកឯកទេសជាច្រើនបានបន្ថែមថា ផ្សិតមានច្រើនប្រភេទណាស់ ហើយក៏ល្អណាស់ដែរក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លាទៅៗ ៕
ប្រភព៖ health