ការត្អើកគឺជាសកម្មភាពបែបរេផ្លិចមួយ មានន័យថាយើងមិនអាចគ្រប់គ្រង់វាបានទេ។ ការត្អើក អាចកើតឡើងភ្លាមៗ ជាការរឹងនៃសន្ទះទ្រូងដោយខ្លួនឯង ដែលជាហេតុនាំឱ្យមានការបឺតខ្យល់ចូលទៅក្នុងសួតលឿន និងបង្កើតជាសម្លេងត្អើកឡើងមក។ ការត្អើកច្រើនតែបាត់ទៅវិញដោយខ្លួនឯង។ ការដែលបន្តត្អើកយូរជាងមួយថ្ងៃ ឬពីរថ្ងៃហើយនោះវាអាចជាសញ្ញានៃជំងឺណាមួយ ដែលត្រូវការព្យាបាលហើយ។
វិធីទី១
ញ៉ាំស្ករសមួយស្លាបព្រាបាយ ដោយឱ្យវារលាយក្នុងមាត់យឺតៗដោយមិនបាច់ទំពារ។ វិធីសាស្ត្របែបនេះល្អជាពិសេសសម្រាប់ក្មេងទើបចេះដើរ និងក្មេងដែលមិនអាចស្តាប់ការណែនាំរបស់យើងបាន។
វិធីទី២
លាយយ៉ាអួមួយពែងជាមួយអំបិលមួយស្លាបព្រាបាយ ហើយកូរវាឱ្យរលាយចូលគ្នាសព្វ។ ចូរញ៉ាំយ៉ាអួនេះយឺតៗ។
វិធីទី៣
បកសម្បកខ្ញីស្រស់មួយមើមតូចមួយ ហើយទំពារវាយឺតៗ។
វិធីទី៤
លេបទឹក ឬខ្ពុរទឹកប្រហែលជាអាចរំខានដល់ការត្អើកបាន។
វិធីទី៥
ដកដង្ហើមចូលឱ្យជ្រៅៗ ហើយទប់វាឱ្យបានយូរតាមតែអាចធ្វើទៅបាន។ ការធ្វើបែបនេះច្រើនតែអាចបំបាត់ការត្អើកដែរ។ ចូរធ្វើបែបនេះពីរដងទៅ៕
ប្រភព៖ health