ខ្សែប្រយុទ្ធ Olivier Giroud និងខ្សែបម្រើ Mesut Ozil បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ខណៈដែល Arsenal បានផ្តល់ក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League ដល់ពួកគេផ្ទាល់ជាមួយនឹងការទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-០ លើក្រុម Bayern Munich នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអង្គារ។
នៅខណៈនោះផងដែរ ក្រុម Chelsea ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Dynamo Kiev ប៉ុន្តែ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Barcelona បានទទួលជ័យជម្នះក្នុងប្រទេសបេឡារុស ក្នុងលទ្ធផល ២-០ ហើយក្រុម Bayer Leverkusen បានបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤ ជាមួយនឹងក្រុម Roma នៅប្រទេសអាល្លឺម៉ង់។
Bayern បានទៅដល់ទីក្រុងឡុងដ៍ ក្រោយពីឈ្នះរាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ហើយពួកគេបានគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុងក្នុងការប្រកួតពូល F ដ៏រំភើបមួយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេនៅតែស្ថិតក្នុងលទ្ធផលស្មើនៅត្រឹមតង់ទី១ ក្រោយពីអ្នកចាំទី Manuel Neuer បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតបាល់ពីសំណាក់របស់ខ្សែប្រយុទ្ធ Theo Walcott ។
លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានឲ្យដឹងថា៖ «យើងមានភាពចាំបាច់មួយដើម្បីឈ្នះការប្រកួតនេះ ហើយយើងបានធ្វើវាក្នុងមធ្យោបាយដ៏មានវិន័យមួយ។ Bayern បានគ្រប់គ្រងបាល់ច្រើនជាងយើង ប៉ុន្តែ យើងបានសម្រេចចិត្តធ្វើឲ្យវាមានភាពស្វិតស្វាញ និងវាយសម្រុកពួកគេនៅជិតបញ្ចប់ការប្រកួត»៕
ប្រភព៖ Channel News Asia , cambosport