កូនក្មេងដែលមានអាយុ២ឆ្នាំ ងាយមានជំងឺរលាកសួតខ្លាំងណាស់ ហើយជំងឺនេះនៅពេលដែលកើតមាន វាតែងតែធ្វើឲ្យកូនក្អក ដកដង្ហើមញាប់ ហើយគ្រុនក្តៅពី ៣៩ទៅ៤០អង់ស្សាសេ ថែមទាំងអាចមានការពិបាកបរិភោគអាហារ ដោយពិបាកលេប ក្អួត និងអាចមានជំងឺពិបាករំលាយអាហារ ដូចនេះតើមានវិធីការពារអ្វីខ្លះដែលអាចធ្វើឲ្យកូនអ្នកមិនអាចកើត មានជំងឺនេះបាននោះ?
1. អ្នកត្រូវតែឧស្សាហ៍នាំកូនទៅហាត់ប្រាណ ហើយផ្ទះរបស់អ្នកត្រូវតែបើកកញ្ចក់ដើម្បីឲ្យខ្យល់ចេញចូល នោះកូនមិនងាយមានជំងឺនេះឡើយ។
2. អ្នកត្រូវតែឲ្យកូនបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើន ហើយត្រូវតែឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ ដោយត្រូវតែឲ្យកូនឆាប់ចូលគេង ហើយនៅពេលដែលកូនពិបាកដកដង្ហើម អ្នកអាចដាក់ខ្នើយកូនឲ្យរាងខ្ពស់បន្តិច នោះវាអាចធ្វើឲ្យកូនងាយស្រួលដកដង្ហើមបានវិញហើយ។
3. អ្នកត្រូវតែឲ្យកូនផឹកទឹកឲ្យបានច្រើន ព្រោះទឹកអាចធ្វើឲ្យកូនមានសុខភាពល្អ ដោយអាចជៀសផុតពីជំងឺនេះបាន ជាពិសេសទឹកផ្លែឈើស្រស់ក៏អ្នកត្រូវតែឲ្យកូនផឹកដែរ ព្រោះវាសុទ្ធតែជំនួយដល់សុខភាពកូនខ្លាំងណាស់។
4. អ្នកមិនត្រូវឲ្យកូនពាក់អាវក្រាស់ពេក និងស្តើងពេកទេ ត្រូវតែពាក់អាវដែលអាចរក្សាសីតុណ្ហភាពខ្លួនកូនឲ្យមានភាពកក់ក្តៅបាន ទើបកូនមានសុខភាពល្អ មិនងាយកើតជំងឺផ្សេងៗបាន។
5. នៅពេលដែលកូនមានជំងឺផ្តាសាយមិនធ្ងន់ អ្នកត្រូវតែព្យាបាលកូនឲ្យទាន់ពេល ព្រោះបើទុកដល់ធ្ងន់ នោះកូននឹងអាចមានជំងឺរលាកសួតយ៉ាងងាយ ដូចនេះអ្នកមិនត្រូវឲ្យជំងឺតូចក្លាយជាជំងឺធំឡើយ។
6. ប្រព័ន្ធការពាររាងកាយកូនក៏ត្រូវតែធ្វើឲ្យវារឹងមាំដែរ ដោយត្រូវតែឲ្យកូនបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន នោះប្រពន្ធ័ការពាររាងកាយកូននឹងកាន់តែរឹងមាំ ហើយអាចទប់ទល់នឹងជំងឺផ្សេងៗទៀតផង៕
ប្រភព៖ health