សណ្តែកខៀវ មាន​សារធាតុចិញ្ចឹម​ច្រើនណាស់​ចំពោះ​សុខភាព​

22-October-2015 | ដោយ មួយឡា

សណ្តែកខៀវ គឺជា​សណ្តែក​ដែលមាន​សារធាតុចិញ្ចឹម​ច្រើនណាស់ ដូចនេះហើយ​វា​ជា​សណ្តែក​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ មិនមាន​ជំងឺ​ផ្សេងៗ​មក​បៀតបៀន​ឡើយ​។ តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​? ក្រោយ​ពេលដែល​អ្នក​យល់​ដឹង​រួច ចូល​អ្នក​បរិភោគ​វា​ឲ្យ​បាន​ច្រើន​។​

1.​    ​វា​អាចជួយ​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​លើ​មុខ​អ្នក​បាន ដោយ​គ្រាន់តែ​អ្នក​ត្រូវតែ​បរិភោគ​សណ្តែកខៀវ​នេះ​ឲ្យ​ច្រើន​ទៅបាន​ហើយ​។​

2.​    ​បើ​អ្នក​បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នកពុល អ្នក​អាច​ដាំ​សណ្តែកខៀវ​មក​ផឹក​បាន ដោយ​ត្រូវតែ​ដាំទឹក​វា​ឲ្យ​ក្រាស់ នោះ​វា​នឹង​អាច​បន្សាប​ជាតិពុល​ទាំងនោះ​បាន​។​

3.​    ​បើ​អ្នកមើល​អ្វី​មិន​ច្បាស់ អ្នក​អាច​យក​សំបក​នៃ​សណ្តែកខៀវ​ចំនួន​១៥​ក្រាម​មក​ដាំទឹក​ផឹក​បាន នោះ​វា​នឹងធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​វិញ​ហើយ ថែមទាំង​អាច​មើល​វត្ថុ​ផ្សេងៗ​បាន​ច្បាស់​ទៀតផង​។​

4.​    ​បើ​អ្នកមាន​ជំងឺ​ឈឺក្បាល អ្នក​អាច​យក​សណ្តែកខៀវ​នេះ​មក​ធ្វើជា​ខ្នើយ​សម្រាប់​គេង​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ជាមិនខាន​ឡើយ​។​

5.​    ​បើ​អ្នកមាន​ជំងឺ​រាគរូស និង​ឈឺពោះ អ្នក​អាច​យក​សណ្តែកខៀវ​ដាំ​ជាមួយ​ម្រេច​បាន នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អាកា​រៈ​នេះ​បាន​ហើយ​។​

6.​    ​បើ​អ្នក​វិលមុខ ងងឹតភ្នែក អ្នក​អាច​ដាំ​សណ្តែកខៀវ​មក​បរិភោគបាន នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​ជា​មិនខានឡើយ​។​

7.​    ​បើ​ស្បែក​អ្នក​រមាស់ អ្នក​ក៏​អាច​បរិភោគ​សណ្តែកខៀវ​ដែរ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អាកា​រៈរ​មាស់​នេះ​បាន​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    19629047

  • ថ្ងៃនេះ391
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19241
  • ខែនេះ65341
  • ឆ្នាំនេះ401601
  • សរុប19629047