ផ្លែជម្ពូ គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជីវជាតិជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ កាលស្យូម ជាតិដែក វីតាមីន A និងវីតាមីន C។ សម្បករបស់ផ្លែនេះផ្ទុកទៅដោយសមាសធាតុ Alkaloid ជាប្រភេទ Jambosine ដែលគេប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ សារធាតុអ័រកានិចដូចជា Betulinic Acid និង Friedelolactone ក៏មានក្នុងផ្លែឈើនេះដែរ។ ផ្លែជម្ពូផ្ទុកទៅដោយកូឡេស្តេរ៉ុល និងសូដ្យូមម្យ៉ាងដែលអាចធ្វើឱ្យអ្នកញ៉ាំទទួលបានសុខភាពល្អ។
ផ្លែជម្ពូមានប្រយោជន៍ចំពោះសុខភាពតាមច្រើនរបៀប។ ផ្លែឈើមួយនេះអាចការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងព្យាបាលបញ្ហារំលាយអាហារព្រមទាំងការបង្ករោគផងដែរ។
ផ្លែជម្ពូ ត្រូវបានគេចាត់ទុកថាជាផ្លែឈើមានជីវជាតិខ្ពស់ ជាពិសេសជាតិសរសៃដែលអាចជួយទ្រទ្រង់សុខភាពបេះដូងសរសៃឈាមបាន។ អង់ទីអុកស៊ីដង់ និងជាតិប៉ូតាស្យូមដ៏ច្រើននឹងជួយសម្របសម្រួលដល់ចំនួនកូឡេស្តេរ៉ុល ដើម្បីបង្ការការប្រឈមនឹងជំងឺដែលគម្រាមគំហែងដល់ជីវិតដូចជា ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងសរសៃឈាមផ្សេងៗទៀត។
វាក៏ជួយបង្ការការកកកូឡេស្តេរ៉ុលក្នុងជញ្ជាំងសរសៃឈាមដែរ ដូច្នេះវានឹងល្អបំផុតក្នុងការប្រឆាំងជំងឺក្រិនរឹងសរសៃឈាមដែលជា ដើមហេតុដ៏ចំបងមួយរបស់ជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល៕
ប្រភព៖ health