ខ្សែប្រយុទ្ធ Harry Kane បានបញ្ចប់ការមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គេទាំងភាព រីករាយយ៉ាងពិតប្រាកដ ខណៈដែលការរកគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់របស់ខ្សែប្រយុទ្ធរូបនេះ បានជួយឲ្យ Tottenham ទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៥-១ លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។
Kane បានស៊ុតបាល់បញ្ចូលទីត្រឹមតែ១គ្រាប់គត់ក្នុងចំណោមការប្រកួត១១ លើកចុងក្រោយរបស់គេសម្រាប់ក្រុម Tottenham និងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ហើយក៏បានរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់ក្នុងរដូវកាលនេះផងដែរ។ ប៉ុន្តែ រូបគហាក់ដូចជាវិលទៅកាន់ទម្រង់លេងដ៏ល្អរបស់គេវិញ ក្រោយពីបំបែកតំបន់ការពាររបស់ក្រុម Bournemouth នៅកីឡដ្ឋាន Dean Court។
ក្រុមរបស់លោក Mauricio Pochettino មានគ្រាប់បាល់ដេញតាមពីក្រោយក្នុងរយៈពេលដ៏ខ្លីក្រោយពីប្រកួត បានរយៈពេល៤៩វិនាទីតាមរយៈគ្រាប់បាល់របស់កីឡាករ Matt Ritchie។ ប៉ុន្តែ Kane បានធ្វើឲ្យមានការវាយបកវិញតាមរយៈការរកគ្រាប់បាល់តាមស្មើដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅមុនពេលគ្រាប់បាល់ពីសំណាក់ខ្សែបម្រើ Mousa Dembele និង Erik Lamela បានជួយឲ្យក្រុម Tottenham ធ្វើការគ្រប់គ្រងទាំងស្រុងក្នុងតង់ទី១។
Kane បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ទៀតក្នុងរយៈពេល៧នាទីក្នុងតង់ ទី២ដើម្បីបំពេញការវិលទៅកាន់ទម្រង់លេងដ៏ល្អរបស់គេវិញ និងដើម្បីជួយឲ្យក្រុម Tottenham ឡើងឈរក្នុងចំណាត់ថ្នាក់លេខ៥ ក៏ដូចជាធ្វើឲ្យ Bournemouth ឈរយ៉ាងប្រកៀកក្បែរតំបន់កាត់ចោល៕
ប្រភព៖ Channel News Asia , cambosport