ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមពិតជាជំងឺមួយដែលពិបាកនឹងទទួលយកណាស់ បើសិនជាកើតលើមនុស្សណាម្នាក់ហើយ ព្រោះវាតម្រូវឱ្យអ្នកជំងឺតមអាហារច្រើន ជាពិសេសមិនអាចញ៉ាំអាហារដែលពួកគេចូលចិត្តញ៉ាំដូចជា របស់ផ្អែម ឬប្រៃជាដើម។ សម្រាប់ជំងឺទាំងពីរនេះ ក៏កំពុងតែក្លាយទៅជាដើមហេតុនាំអោយមនុស្ស រាល់គ្នាស្លាប់ច្រើនដែរ។
បើសិនជាអ្នកកំពុងតែស្វែងរកអាហារដែលត្រឹមត្រូវសម្រាប់ជា អាហារសម្រន់នោះ អ្នកគួរជ្រើសរើសយកគ្រាប់ល្ពៅវិញទៅ។ ការញ៉ាំគ្រាប់ល្ពៅមួយក្តាប់ដៃនៅចន្លោះពេលញ៉ាំអាហារអាចផ្តល់ជាអត្ថប្រយោជន៍ច្រើន ព្រមទាំងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមផង។
បើសិនជាអ្នកកំពុងតែញ៉ាំថ្នាំបញ្ចុះសម្ពាធឈាម ឬពិបាកក្នុងការគ្រប់គ្រងសម្ពាធឈាមនោះ ប្រេងគ្រាប់ល្ពៅអាចជាជម្រើសបែបធម្មជាតិរបស់អ្នកហើយ។ យោងទៅតាមការសិក្សាបានឱ្យដឹងថា គ្រាប់ល្ពៅមានសមត្ថភាពបញ្ចុះសម្ពាធឈាម ព្រមទាំងសម្រួលដល់មុខងារផ្សេងៗទៀតរបស់បេះដូង។ ក្រៅពីបញ្ចុះសម្ពាធឈាម វាក៏ល្អសម្រាប់បេះដូងផងដែរ។ គ្រាប់ល្ពៅនឹងបង្កើតជាសារធាតុ Nitric Oxide ដែលអាចជួយថែរក្សាលំនឹងចង្វាក់បេះដូង និងសម្រួលដល់ការប្រែប្រួលដោយសារជំងឺទាំងឡាយក្នុងបេះដូងចំពោះ អ្នកជំងឺបេះដូងតែម្តង។
បើសិនជាអ្នកកំពុងតែព្យាយាមគ្រប់គ្រងជំងឺទឹកនោមផ្អែម អ្នកគួរតែប្រើថ្នាំបំប៉នជាប្រភេទគ្រាប់ល្ពៅហើយ។ ការសិក្សាមួយបានអះអាងថា ការលាយគ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិផ្សេងទៀត អាចគ្រប់គ្រងអង់ស៊ីមដែលបញ្ចេញក្នុងពេលមានជំងឺទឹកនោមផ្អែម និងបង្ការកុំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរបាន៕
ប្រភព៖ health