ខ្សែការពារ Everton កីឡាករ Phil Jagielka នឹងត្រូវអវត្តមានពីការប្រកួត ពីរខែដោយសារបញ្ហារងរបួសជង្គង់ ក្នុងពេលប្រកួតចាញ់កាំភ្លើងធំ Arsenal ២-១ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ទទួលរងរបួសក្នុងការដណ្តើមជាមួយមិត្តរួមសញ្ជាតិអង់គ្លេស Alex Oxlade-Chamberlin ខណៈពេលរូបគេក៏នឹងអវត្តមានក្នុងការប្រកួតលក្ខណៈមិត្តភាពជាមួយនឹង ប្រទេសអេស្បាញ និង បារាំង ខែក្រោយនេះ។
ទោះជាយ៉ាងណាក្តី គ្រូបង្វឹក លោក Roberto Martinez បានឲ្យដឹងថា មិនសូវធ្ងន់ធ្ងរប៉ុន្មាន ខណៈលោកបារម្ភ Jagielka ទទួលរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរធំ។
Jagielka មិនបានចូលលេងចំនួនច្រើនជាង ៩ប្រកួតឲ្យ Everton ឬរហូតដល់ប្រកួតលីក Boxing Day ដែលត្រូវជួនក្លិប Newcastle ផងដែរ៕
ប្រភព៖ BBC , cambosport