ជំងឺលើសសម្ពាធឈាម គឺជាឃាតករឈាមត្រជាក់ ព្រោះជំងឺនេះមិនបង្ហាញរោគសញ្ញាអ្វីសោះ ហើយក៏អាចសម្លាប់មនុស្សបានយ៉ាងស្ងៀមស្តាត់ផងដែរ។ អ្នកជំងឺលើសសម្ពាធឈាមភាគច្រើនមិនដឹងខ្លួនថាមានជំងឺនេះផង ទាល់តែចូលដល់ដំណាក់កាលយឺតពេលទៅហើយ។
បើសិនជាអ្នកមានការនឿយហត់នឹងការប្រើថ្នាំបញ្ចុះសម្ពាធឈាម និងកំពុងតែព្យាយាមស្វែងរកដំណោះស្រាយដើម្បីគ្រប់គ្រងជំងឺលើសសម្ពាធឈាមមែននោះ ចូរស្វែងយល់ និងសាកល្បងការផ្លាស់ប្តូររបៀបរស់នៅរបស់យើងសិនទៅ។
ចំណាយពេលចូលរៀនរាំ
ការធាត់ខ្លាំង ច្រើនតែជាដើមហេតុនាំឱ្យលើសសម្ពាធឈាម។ ចូរចាំថា ការធាត់លើសទម្ងន់រៀងរាល់ ៤,៥គីឡូក្រាមដែលខ្ពស់ជាងទម្ងន់ធម្មតា (BMI) វានឹងធ្វើឱ្យសម្ពាធឈាមឡើសខ្ពស់ជាងមុន៤មីលីម៉ែត្របារ៉ត ឬ mm Hg។
បើសិនជាការដើរ រត់យឺតៗ និងការហាត់ប្រាណនៅក្លិបហាត់ប្រាណនៅពេលព្រឹកមិនអាចជួយសម្រកទម្ងន់បានទេ ចូរព្យាយាមធ្វើអ្វីផ្សេងវិញទៅដូចជាការរាំជាដើម។ ការរាំនឹង ផ្តល់ជាថាមពលដល់អ្នក ឱ្យរំលាយជាតិខ្លាញ់បានកាន់តែច្រើន និងជួយដល់បេះដូងច្របាច់ឈាមបានកាន់តែច្រើនផងដែរ។
ប៉ុន្តែមិនត្រូវធ្វើវាច្រើនពេកឡើយ។ ការរាំអាចជួយដល់ការសម្រកទម្ងន់ដើម្បីគ្រប់គ្រងការលើសសម្ពាធឈាមបាន។ ការសិក្សាបានឱ្យដឹងថា សកម្មភាពបែបអ៊ែរ៉ូប៊ិកដោយការរាំបូករួមនឹងកម្មវិធីគ្រប់គ្រង ទម្ងន់ទៀតនោះនឹងជួយដល់ការសម្រកទម្ងន់កាន់តែលឿន។
ប្រើវិធីដកដង្ហើម
មានមនុស្សមួយចំនួន លើសសម្ពាធឈាមនៅពេលព្រឹកជាងពេលល្ងាច ដោយសារតែកង្វះការទទួលបានអុកស៊ីសែន ឬមានអុកស៊ីសែននៅពេលយប់ច្រើនជាង។ ហេតុដូច្នេះហើយ ការផ្គត់ផ្គង់អុកស៊ីសែនដល់រាងកាយបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសម្ពាធឈាម។
ពេលខ្លះ នៅពេលស្ត្រេស យើងងាយនឹងពិបាកដកដង្ហើមណាស់ ដូច្នេះកង្វះអុកស៊ីសែននឹងនាំអោយស្ត្រេសកាន់តែខ្លាំង និងលើសសម្ពាធឈាម។ ដូច្នេះចូរចំណាយពេលសម្រាក និងដកដង្ហើមចូលឱ្យបានល្អ រយៈពេល១០ ទៅ១៥ដងទៅ។
គេងបន្ថែមនៅថ្ងៃចុងសប្តាហ៍
ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើនយ៉ាងណាស់ ហើយការលើសសម្ពាធឈាមក៏មានក្នុងនោះដែរ។ រឿងនេះគឺងាយយល់ណាស់ បើសិនជាអ្នកគេងបានតែ៤ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដូច្នេះជីវិតអ្នកនឹងមានការរីកចម្រើនតិចតួចណាស់។
បើសិនជាអ្នកគេងតិចបែបនេះក្នុងរយៈពេលមួយសប្តាហ៍ អ្នកគួរតែដល់ពេលបន្ថែមការគេងនៅថ្ងៃចុងសប្តាហ៍វិញទៅ។ ការភ្ញាក់ពីគេងយឺតជាងធម្មតាមួយ ឬពីរម៉ោង និងចូលគេងលឿនជាងធម្មតាមួយម៉ោងគួរតែជារឿងល្អដែលត្រូវធ្វើ។ ការប្រារព្ធពិធីជប់លៀងនៅយប់ជ្រៅពិតជាមិនអាចជួយអ្វីដល់បេះដូងអ្នក ឱ្យមានអាយុវែងបានឡើយ៕
ប្រភព៖ health