អតីតអ្នកចាត់ការ Liverpool លោក Brendan Rodgers ត្រូវគេជឿថាស្ថិតក្នុងជម្រើសដើម្បីជំនួសតំណែងលោក Jose Mourinho នៅ Chelsea ដែលបច្ចុប្បន្នកំពុងរងសម្ពាធ។
Chelsea ដែលជាក្រុមការពារតំណែងជើងឯក Premier League បានចាប់ផ្ដើមរដូវកាលយ៉ាងត្រដាបត្រដួសបំផុត រហូតមានពាក្យចចាមអារ៉ាមមួយចំនួនបានលេចឡើងថា សម័យកាលលោក Mourinho នៅ Stamford Bridge នឹងចប់សព្វគ្រប់បើសិនជា Chelsea ចាញ់ Liverpool នៅសប្ដាហ៍នេះ។
យោងតាមប្រភពពី The Metro បានឲ្យដឹងថា បញ្ជីឈ្មោះអ្នកជំនួស Mourinho មួយចំនួនត្រូវបានគេយកពិចារណា ក្នុងនោះលោក Rodgers គឺជាជម្រើសដែលហាក់លេចធ្លោជាងគេ។
Rodgers ដែលត្រូវបានបញ្ឈប់ពីការងារនៅ Anfield កាលពីដើមខែតុលា មានទំនាក់ទំនងល្អជាមួយក្លិប Chelsea ដោយសារតែរូបលោកធ្លាប់ដឹកនាំយុវជនរបស់ Chelsea កាលពីឆ្នាំ២០០៤៕
ប្រភព៖ caughtoffside , sabay