ឪឡឹកមានជាតិទឹក ៩២ ភាគរយ និងស្ករ ៨ ភាគរយ។ អត្ថប្រយោជន៍ នៃការបរិភោគឪឡឹកជារៀងរាល់ថ្ងៃមានដូចជា ៖
• ស្បែកស្អាត ដោយគ្រាន់តែទទួលទានទឹកឪឡឹក ២ កែវជារៀងរាល់ថ្ងៃ។ ការស្រាវជ្រាវបានបង្ហាញអោយឃើញថា ឪឡឹកជួយកាត់បន្ថយហានិភ័យនៃការខូចស្បែកដោយសារកំដៅព្រះអាទិត្យបាន ៤០ ភាគរយ និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក និងជំងឺផ្សេងៗទៀតផង។
• ឪឡឹក អាចជួយឱ្យគេងលក់ស្រួល។
• ការញ៉ាំឪឡឹកជាប្រចាំថ្ងៃ អាចជួយបង្កើនកម្រិតថាមពលរហូតដល់ទៅ ២៣ ភាគរយ ដោយសារឪឡឹកមានផ្ទុកវីតាមីន B6។
• ឪឡឹក ជួយអោយដំបៅជាសះលឿនជាងមុន៕