គ្រូបង្វឹកក្បាលរឹងលោក Jose Mourinho បានបញ្ជាក់ថា លោករំពឹងទុកថា យើងនៅតែជាអ្នកចាត់ការទូទៅរបស់ Chelsea បើទោះបីក្រុមម្ចាស់ការពារតំណែងជើងរបស់លោកបានរងបរាជ័យជាលើក ទី៦ក៏ដោយ ខណៈដែលលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានលើកឡើងថា ការរងបរាជ័យក្រោមស្នាដៃក្រុម Liverpool បានកើតឡើងដោយការមើលរំលងមួយផ្នែកធំរបស់អាជ្ញាកណ្តាល។
គ្រាប់បាល់នាំមុខនៅដើមតង់របស់ Chelsea ត្រូវបានតាមស្មើដោយក្រុមរបស់លោក Jurgen Klopp ខណៈដែលការបង្ហាញពីទម្រង់យ៉ាងល្អរបស់ក្រុមភ្ញៀវបានបង្កើត ឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ក្នុងតង់ទី២ដើម្បីធ្វើ ឲ្យពួកគេកត់ត្រាជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League ជាលើកទី១ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីសញ្ជាតិ អាល្លឺម៉ង់របស់ពួកគេ។
លោក Roman Abramovich ដែលជាម្ចាស់កម្មសិទ្ធិក្លិប មិនមានវត្តមានកីឡដ្ឋាន Stamford Bridge ដើម្បីទស្សនាការរងបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទី៣នៅរដូវ កាលនេះរបស់ក្រុមលោកឡើយ ហើយការគាំទ្រអ្នកចាត់ការទូទៅរូបនេះ ដែលត្រូវបានសម្តែងមតិក្នុងការបោះឆ្នោតជឿជាក់មួយនាពេលថ្មី ៗនេះ ត្រូវបានគេយល់ឃើញថា នៅតែរក្សាដដែល។
ប៉ុន្តែ សម្ពាធក្នុងការស្រោចស្រង់ឡើងវិញ និងការចាប់ផ្តើមការឡើងទៅកាន់កៅអីក្នុងក្របខ័ណ្ឌ Champions League កំពុងតែកើតឡើងរាល់ការរងបរាជ័យទាំងអស់ ហើយវាមានភស្តុតាងតិចតួចប៉ុណ្ណោះមកទល់ពេលនេះក្នុងការបង្ហាញថា លោក Mourinho មានសមត្ថភាពក្នុងការបង្កើតភាពអស្ចារ្យដើម្បីសង្គ្រោះក្រុមឡើង វិញ។
នៅពេលត្រូវបានចោទសួរថា តើលោកបារម្ភថា ការបរាជ័យនេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់លោកក្នុងនាមជា គ្រូបង្វឹករបស់ Chelsea ឬយ៉ាងណា លោកបានឆ្លើយថា៖ «ទេ ខ្ញុំមិនខ្លាចឡើយ។ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា កីឡាករនៅតែលេងបានល្អ។ ប្រសិនបើមាន មានតែកីឡាករប៉ុន្មាននាក់ប៉ុណ្ណោះដែលលេងក្នុងកម្រិតធម្មតា ពោលគឺមិនមានច្រើនឡើយ»៕
ប្រភព៖ The Guardian , cambosport