ការបរិភោគអាហារដែលមានរសជាតិហឹរ អំឡុងពេលមានផ្ទៃពោះ គឺមានសុវត្ថិភាពសម្រាប់ការលូតលាស់របស់ទារក។ ការសិក្សានានាមិនទាន់មានភស្តុតាងណាមួយបង្ហាញអោយឃើញថា អាហារដែលមានរសជាតិហឹរ ជម្រុញអោយទារកកើតមុនថ្ងៃ ឬក៏បង្កអោយមានការរលូតកូននោះទេ ប៉ុន្តែ អាហារហឹរ អាចជម្រុញអោយស្រីមានផ្ទៃពោះចាញ់កូនកាន់តែខ្លាំងនៅពេលព្រឹក។
ប្រសិនបើអ្នកកំពុងតែចាញ់កូន អ្នកគួរជៀសវាងអាហារដែលមានរសជាតិហឹរ។ អំឡុងពេលមានផ្ទៃពោះ ការកើនឡើងអ័រម៉ូនមួយចំនួន អាចបណ្តាលឱ្យសាច់ដុំក្នុងបំពង់រំលាយអាហាររបស់អ្នកមិនសូវ កន្ត្រាក់ ដែលជាហេតុនាំអោយការ រំលាយអាហារមិនសូវល្អ និងអនុញ្ញាតឱ្យអាស៊ីតក្នុងក្រពះច្រាលត្រឡប់មកវិញ ហើយធ្វើអោយអ្នកក្រហាយចុងដង្ហើម។
ប្រសិនបើអ្នកឧស្សាហ៍មានបញ្ហាទាំងនេះក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរជៀសវៀងចំណីអាហារណាដែលមានរសជាតិហឹរ៕