Champions League ក្រោយពីទទួលបានជ័យជម្នះលើក្រុម Paris Saint-Germain និង Sevilla រៀងៗខ្លួនកាលពីថ្ងៃអង្គារ។ ការទទួលជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍ក្នុងលទ្ធផល ៣-១ របស់ក្រុម Man City បានបំពេញក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គ ជាមួយនឹងការនៅសល់២ប្រកួត ខណៈដែលក្រុម Real បានកត់ត្រាជ័យជម្នះទាំងប្រផិតប្រផើយនៅលើទឹកដី Madrid ក្នុងលទ្ធផល ១-០ លើក្រុម PSG។
ស្របពេលជាមួយគ្នានេះ វាមាននូវការធូរស្រាលមួយនៅកីឡដ្ឋាន Old Trafford ខណៈដែលក្រុម Manchester United បានបញ្ចប់ការរង់ចាំរយៈពេល៤០០នាទីសម្រាប់គ្រាប់បាល់១គ្រាប់ ក្នុងការផ្តួលក្រុម CSKA Moscow ១-០។
គ្រាប់បាល់ស៊ុតបញ្ចូលទី យ៉ាងល្អពីសំណាក់កីឡាករ Nacho បានក្លាយជាគ្រាប់បាល់កាត់សេចក្តីសម្រាប់ក្រុមម្ចាស់ជើងឯក១០សម័យកាល Real ដើម្បីទទួលជ័យជម្នះ ១-០ បើទោះបីស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងក្នុងតង់ទី១នៃការ ប្រកួតពូល A នៅកីឡដ្ឋាន Santiago Bernabeu ក៏ដោយ។
Rafael Benitez គ្រូបង្វឹករបស់ Real បានឲ្យដឹងថា៖ «យើងបានជួបភាពត្រដាបត្រដួសក្នុងតង់ទី១ ហើយនៅតង់ទី២ យើងមានឱកាសល្អៗជាច្រើន។ ការជាសះស្បើយរបស់កីឡាករពីបញ្ហារបួស នឹងជួយដល់យើងសម្រាប់ការប្រកួតនាពេលខាងមុខនេះ»។
PSG បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ ខណៈដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic មានឱកាសស៊ុតបាល់ខុសបង្គោលទី ហើយការស៊ុតរបស់ Edinson Cavani បានហោះជំលងដៃអ្នកចាំទី Keylor Navas មុននឹងបាល់នោះត្រូវបានទាត់ចេញដោយខ្សែការពារម្នាក់៕
ប្រភព៖ Channel News Asia , cambosport