Barcelona សម្លឹង​រក​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ

04-November-2015 | ដោយ មួយឡា

ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Barcelona អាច​នឹង​បំពេញ​ការធ្វើដំណើរ​រប​ស់​ពួកគេ​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ការ​នៅសល់​២​ប្រកួត​ទៀត​ក្នុង​ពូ​ល E នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ BATE Borisov នា​រាត្រី​ថ្ងៃ​ពុធ​នេះ​។

​ការទទួល​ជ័យជម្នះ ៣​លើក​ជាប់ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Champions League សម្រាប់​ក្រុម Barca បើទោះបី​អវត្តមាន​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Lionel Messi ស្របពេល​ក្រុម Roma មិនអាច​ផ្តួល Bayer Leverkusen ក្នុងផ្ទះ​ខ្លួនឯង នឹងធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​៥​សម័យកាល​មួយ​នេះ​ឈ្នះ​កៅអី​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​។​

​ខ្សែប្រយុទ្ធ Luis Suarez និង Neymar បានទទួល​បន្ទុក​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​អវត្តមាន​រប​ស់ Messi តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​រាល់​គ្រាប់​បាល់​ក្នុង​លី​ក​ទាំង​១៤ គ្រាប់​ចុងក្រោយ​របស់ Barcelona​។

​កីឡាករ​ទាំងពីរ​សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម ខ្លួន​ទទួល​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល ២-០ លើ​ក្រុម Getafe កាលពី​ថ្ងៃ​សៅរ៍ ហើយ Suarez បាន​និយាយថា របៀប​រក​គ្រាប់​បាល់​របស់គេ និង Neymar បាន​ជួយ​ឲ្យ​ដល់​គ្នា​ទៅវិញទៅមក​។

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ បាន​ឲ្យ​ដឹងថា​៖ «​គ្រប់គ្នា​ដឹងថា​ពី​ការប្រកួត​របស់​ពួកគេ​។ ខ្ញុំ​មិន​ព្យាយាម​បញ្ជូន​បាល់​ទៅកាន់​កីឡា​ករបី ឬ​បួន​នាក់​ឡើយ ប៉ុន្តែ Neymar មាន​ឥរិយាបថ​ទាំងនោះ​។ កីឡាករ​គ្រប់គ្នា​ព្យាយាម​សម្រប​ខ្លួន​ចំពោះ​អ្វីដែល​គ្រូបង្វឹក ស្នើ​ដល់​ពួកគេ​»​។ ការប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀបភ្លឺ​៕

​ប្រភព​៖ cambosport

ចំនួនអ្នកទស្សនា

    19629187

  • ថ្ងៃនេះ531
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19381
  • ខែនេះ65481
  • ឆ្នាំនេះ401741
  • សរុប19629187