លក្ខណៈក្រហមចាំងរបស់ផ្លែឈឺរី គឺជាអ្វីដែលធ្វើឱ្យវាមានភាពទាក់ទាញបំផុត នៅលើលោកយើងនេះ។ ក្រៅពីទាក់ទាញភ្នែករបស់មនុស្សទូទៅហើយ តើអ្នកមានដឹងថា ផ្លែឈើប្រភេទនេះក៏មានជីវជាតិច្រើន និងល្អចំពោះសុខភាពរាងកាយយ៉ាងណាដែរឬទេ? បើអ្នកចង់ដឹងច្បាស់សូមចូលរួមស្វែងយល់ដូចខាងក្រោមនេះទាំងអស់គ្នា។
1. ផ្លែឈើប្រភេទនេះ ល្អបំផុតសម្រាប់អ្នកដែលចង់រក្សាទម្ងន់ឱ្យនៅថេរ ឬចង់សម្រកពីរបីគីឡូ។ ការញ៉ាំផ្លែឈឺរីជាមួយគ្នានឹងការហាត់ប្រាណទៀងទាត់ ពិតជារក្សារាងឱ្យស្លីមជាមិនខាន។
2. នេះដោយសារតែផ្លែឈឺរីគឺជាប្រភពសារធាតុអង់ទីអុកស៊ីដង់ ដ៏អស្ចារ្យដែលអាចបញ្ឈប់រ៉ាឌីកាល់សេរីដែលមានច្រើន កុំឱ្យបំផ្លាញកោសិកា និងពន្លឿនភាពចាស់បាន។
3. រ៉ាឌីកាលសេរីដែលអង់ទីអុកស៊ីដង់បន្សាបបានរួចហើយនោះ ក៏អាចជួយជំរុញដល់ការបំបែកកោសិកាថ្មី ដូច្នេះវាអាចបង្ការកោសិកាមហារីកកុំឱ្យកើតលើសរីរាង្គសំខាន់ៗដូចជា លំពែង ខួរក្បាល និងថ្លើមជាដើម។
4. ជាតិ Melatonin ក្នុងផ្លែឈឺរីអាចជួយដោះស្រាយបញ្ហាអ្នកគេងមិនលក់បាន។ សារធាតុមួយនេះគឺដូចគ្នាបេះបិទនឹងអ័រម៉ូនដែលបញ្ចេញពីខួរក្បាល ដែលមានតួនាទីជួយសម្រួលដល់ការគេងទៀងទាត់។
5. ពណ៌របស់រុក្ខជាតិក្នុងផ្លែឈឺរីឈ្មោះថា Anthocyanins ជួយជំរុញដល់សុខភាពបេះដូងសរសៃឈាម តាមរយៈការបង្កើនចំនួនកូឡេស្តេរ៉ុលល្អៗ ដូច្នេះវានឹងបញ្ចេញចោលនូវកូឡេស្តេរ៉ុលអាក្រក់ចេញវិញ។
6. ការញ៉ាំផ្លែឈឺរីទៀងទាត់អាចជួយបន្ថយឱកាសកើតជំងឺ គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន នេះដោយសារតែសារធាតុ Antocyanins តែម្តង។
7. ជួយស្តារឡើងវិញនូវតុល្យភាព pH ធម្មតា។
8. មានសមាសធាតុប្រឆាំងនឹងការរលាក ដូច្នេះវាល្អបំផុតសម្រាប់អ្នកជំងឺរលាកសន្លាក់។
9. វីតាមីន A ក្នុងផ្លែឈឺរីត្រូវបានបំលែងចេញពីសារធាតុ Beta Carotene ដូច្នេះវានឹងល្អចំពោះកោសិកាភ្នែក ព្រមទាំងជួយឱ្យភ្នែកមើលឃើញច្បាស់ល្អ។
10. ដោយសារតែផ្លែឈឺរីមានជាតិសរសៃមិនរលាយ ដូច្នេះវានឹងល្អចំពោះផ្លូវរំលាយអាហារ និងមិនឱ្យកើតជំងឺទល់លាមកទៀតផង៕
ប្រភព៖ health