នៅពេលដែលឈឺធ្មេញ ម្តងៗពិតជាពិបាកទ្រាំណាស់ ព្រោះវាធ្វើឱ្យអ្នកមិនអាចបរិភោគអាហារអ្វីបានឡើយ ដោយសារតែវាឈឺជាប់ ហើយមិនងាយបាត់ឡើយបើអ្នកមិនរកវិធីមកព្យាបាល ដូចនេះតើមានវិធីអ្វីខ្លះក្នុងការព្យាបាលធ្មេញអ្នកមិនឱ្យឈឺនោះ?
ផឹកទឹកច្រើន
នៅពេលដែលអ្នកឈឺធ្មេញ អ្នកអាចផឹកទឹកឱ្យច្រើនបាន ព្រោះវាអាចលាងសម្អាតមេរោគទាំងឡាយដែលមានលើធ្មេញអ្នកឱ្យចេញអស់ តាមរយៈទឹកទាំងនោះ ដូចនេះអ្នកអាចងាយនឹងបាត់ឈឺធ្មេញបាន។
ខាំថង់តែ
អ្នកអាចយកថង់តែក្រហម ឬបៃតងយកទៅដាក់ក្នុងទឹកបាន បន្ទាប់មកយកវាទៅដាក់ក្នុងMicrowaveកម្តៅចំនួន៣០វិនាទី រួចដកវាចេញមក ច្របាច់ទឹកតែទាំងនោះចេញពីថង់ រួចយកមកខាំនៅធ្មេញដែលអ្នកឈឺ នោះវានឹងជួយបំបាត់ភាពឈឺចាប់របស់អ្នក។
បរិភោគបន្លែ និងផ្លែឈើតិច
នៅពេលដែលអ្នកឈឺធ្មេញ អ្នកមិនគួរបរិភោគបន្លែ និងផ្លែឈើច្រើននោះទេព្រោះវារឹង ហើយមានជាតិស្ករ ជាពិសេសអាហារដែលហិរ ដែលអាចធ្វើឲ្យអ្នកកាន់តែឈឺ ដូចនេះអ្នកអាចបរិភោគអាហារដែលទន់ ហើយមិនក្តៅពេក និងត្រជាក់ពេក អ្នកអាចបរិភោគដំឡូបារាំងយកទៅកិនបាន។
ផ្លាស់ប្តូរច្រាសដុសធ្មេញញឹកញាប់
អ្នកត្រូវតែតែងតែផ្លាស់ប្តូរច្រាសដុសធ្មេញដែលអ្នកប្រើ រាល់ថ្ងៃ ព្រោះបើអ្នកមិនប្តូរក្រោយពេលដែលប្រើបានយូរ មេរោគទាំងអស់ដែលមានលើច្រាសនោះនឹងរត់ចូលទៅធ្មេញអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នកឈឺធ្មេញបានយ៉ាងងាយ។
ស្អំទឹកក្តៅ និងត្រជាក់លើថ្ពាល់
នៅពេលដែលអ្នកឈឺធ្មេញ អ្នកអាចយកកន្សែងក្តៅ ឬត្រជាក់មកស្អំលើថ្ពាល់អ្នកត្រង់កន្លែងដែលឈឺ ឬអ្នកអាចផឹកតែក្តៅអ៊ុនៗ ឬសម្លក្តៅអ៊ុនៗបាន វាក៏អាចជួយបន្ធូរអាការៈអ្នកបានខ្លះដែរ។
បៀមទឹកអំបិល
អ្នកអាចយកទឹកអំបិលបៀមក្នុងមាត់បាន ឬយកមកខ្ពល់មាត់ក៏បានដែរ នោះអាការៈអ្នកនឹងបានធូរជាងមុន។
ដុសធ្មេញ
ទោះបីជាអ្នកឈឺធ្មេញយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែដុសធ្មេញដែរ ព្រោះបើអ្នកមិនដុស នោះមេរោគនឹងជ្រាបចូលកាន់តែច្រើនមករស់នៅលើធ្មេញអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នកកាន់តែឈឺថែមទៀត៕
ប្រភព៖ Health