រូបមន្ត​ចំពោះ​អ្នក​ដែល​ចង់បាន ថ្ពាល់​ក្រហម​ស៊ី​ជម្ពូ​បែប​ធម្មជាតិ​

06-November-2015 | ដោយ មួយឡា

​ការ​មាន​ថ្ពាល់​ក្រហម​បែប​ស៊ី​ជម្ពូ មិនមែនជា​បញ្ហា​ទេ​សម្រាប់​ស្ត្រី​ភាគច្រើន ជាពិសេស​ពេល​ត្រូវ​ចូលរួម​ពិធីជប់លៀង ឬ​ជួបជុំ​មិត្តភក្តិ​តែម្តង​។ ប៉ុន្តែ​ផលិតផល​កែ​សម្ផស្ស​ជាច្រើន មាន​ជាតិគីមី​ដែលមាន​ឥទ្ធិពល​អ​វិ​ជ្ច​មាន​ដល់​ស្បែក​អ្នក​ដែរ​។ ដូច្នេះ​តើ​អ្នក​ចង់ដឹង​អំពី​របៀប​ធ្វើយ៉ាងណា​ឱ្យ​ថ្ពាល់​ក្រហម​ស៊ី​ជម្ពូ បែប​ធម្មជាតិ​ដែរឬទេ​?

​គ្រប់គ្រង​ការខឹង និង​ស្ត្រេ​ស​
​ចង់បាន​សម្រស់​ស្បែក​ស្រស់ស្អាត​បែប​ធម្មជាតិ​ត្រូវតែ​ធ្វើយ៉ាងណា លុបបំបាត់​ស្ត្រេ​ស និង​ការខឹង​ឱ្យបាន​។ ចូរ​ព្យាយាម​តាំងសមាធិ ឬ​ហាត់​ក្បាច់​យូ​ហ្គា​។ ការ​គេង​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវធ្វើ​ដែរ ព្រោះ​បើសិនជា​អ្នក​សម្រាក​មិនបាន​គ្រប់គ្រាន់​ទេ អ្នក​នឹងរង​ភាព​តានតឹង​កាន់តែច្រើន ហើយក៏​ពិបាក​បន្សាប​វា​វិញ​ណាស់ដែរ​។

​ចូរ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ពេល​ភ្ញាក់​ពី​គេង​។ ស្បែក​នឹង​ប្រែ​ទៅជា​ស្រស់ស្អាត​បែប​ធម្មជាតិ​តាម​គ្នា​ដែរ​។ ក្រៅពីនេះ នៅពេល​សម្រាក ស្បែក​នឹង​ចេញ​ជាតិ​ប្រេង​ដែល​នឹង​ជួយ​សម្អាត​ស្បែក​ពេល​កំពុង​សម្រាក​។

​វីតាមីន E និង C
​វីតាមីន​ទាំងនេះ​អាចជួយ​ឱ្យ​ស្បែក​លូតលាស់​តាមបែប​ធម្មជាតិ​។ ស្ថិត​ក្នុងករណី​ដែល​អ្នកឃើញ​បបូរមាត់​ទៅជា​ស្ងួត ឬ​ស្បែក​មុខស្ងួត​ជាង​ធម្មតា​នោះ វា​អាច​បញ្ជាក់បាន​ថា រាងកាយ​កំពុងតែ​ខ្វះ​វីតាមីន C និង E ហើយ​។ ដូច្នេះ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ថែរក្សា​សម្រស់​ថា​គួរប្រើ​ថ្នាំ​បំប៉ន​វីតាមីន E និង C បែបណា​។

​អ្នក​ក៏​អាច​ប្រើ​សម្បក​ផ្លែក្រូច ដែល​សម្បូរ​វីតាមីន C កិន​ចូលគ្នា​ជាមួយ​ថ្នាំ​គ្រាប់​វីតាមីន E រួមគ្នា​នឹង​ក្រែ​ម​ទឹកដោះគោ​ដែរ​។ ចូរ​យក​ល្បាយ​នេះ​លាប​លើ​មុខ​រយៈពេល​២០​នាទី ហើយ​ចាំ​លាង​សម្អាត​វិញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។

​របប​អាហារ​មាន​តុល្យភាព និង​សុខភាព
​ចូរ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Carotenoid ដែលមាន​ក្នុង​ផ្លែក្រូច ផ្លែឈើ ឬ​បន្លែ​ពណ៌​ក្រហម និង លឿង​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា​ដែលមាន​ពណ៌​ចម្រុះ​ដូចជា ប៉េងប៉ោះ ការ៉ុត​ជាដើម​។

​ស្ករ​
​ចូរ​ប្រើ​ស្ករស​ម៉ាស្សា​លើ​ស្បែក​ថ្ពាល់​ដែលមាន​សំណើម​រយៈពេល​៣ ទៅ​៤​នាទី​សិន​ចាំ​លាង​វា​ចេញ​។ ការធ្វើ​បែបនេះ​ក៏​ជួយ​ឱ្យ​ថ្ពាល់​មើលទៅ​ឡើង​ពណ៌​ស៊ី​ជម្ពូ​ដែរ ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20497537

  • ថ្ងៃនេះ5251
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33201
  • ខែនេះ55081
  • ឆ្នាំនេះ55081
  • សរុប20497537