តែ​បៃតង ក្រៅពី​ការពារ​ជំងឺមហារីក​ហើយ តើ​នូវមាន​អត្ថប្រយោជន៍​អ្វី​ទៀត​?

07-November-2015 | ដោយ មួយឡា

​តែ​បៃតង គឺជា​តែ​ដែល​អាចជួយ​អ្នក​ឱ្យ​ចៀស​ពី​ជំងឺមហារីក​បាន ថែមទាំង​អាចជួយ​សម្រក​ខ្លាញ់​នៅក្នុង​រាងកាយ​អ្នក​ទៀតផង ជាងនេះទៅទៀត​វា​ក៏​អាចជួយ​ការពារ​អ្នក​ឱ្យមាន​សុខភាព​ល្អ​ដែរ ដូចនេះ​ក្រៅពី​អាច​សម្រក​ខ្លាញ់​ក្នុង​សារពាង្គកាយ និង​អាច​ចៀស​ពី​មហារីក​បាន តើ​វា​អាច​ការពារ​រាងកាយ​អ្នក​ត្រង់​កន្លែង​ណាខ្លះ​ទៀត​ទៅ​?
 
ការពារ​ភ្នែក​
​នៅ​ឆ្នាំ​២០១០​នៃ​ការស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង ថា​នៅក្នុង​តែ​បៃតង​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ភ្នែក​អ្នក​ឱ្យមាន សុខភាព​ល្អ ជាពិសេស​ជំងឺ​ដែល​ទាក់ទង​នឹង​កញ្ចក់ភ្នែក​របស់​អ្នក​។​

ចៀស​ពី​ជំងឺ​វង្វេងវង្វាន់​
​នៅពេលដែល​អ្នក​ចាស់ អ្នក​អាច​ផឹក​តែ​បៃតង​បាន វា​នឹង​ជួយ​ការពារ​អ្នក​មិនឱ្យ​ប្រឈមមុខ​នឹង​ជំងឺ​វង្វេងវង្វាន់​ឡើយ ដោយ​ឆ្លងកាត់​តាម​ការស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​របស់​ប្រទេស​ជប៉ុន បានឱ្យដឹងថា មនុស្ស​ចាស់​ដែលមាន​អាយុ​៧០​ឆ្នាំ បានទទួល​ទាន​តែ​បៃតង​មួយថ្ងៃ​ចំនួន​៤​កែវ នោះ​អត្រា​នៃ​ការ​មាន​ជំងឺ​វង្វេងវង្វាន់​បាន​ធ្លាក់​ត្រឹម​៤៤% រីឯ​មនុស្ស​ចាស់​ដែល​ផឹក​តែ​បៃតង​មួយថ្ងៃ​២​កែវ អត្រា​ដែល​កើត​ជំងឺ​នេះ​គឺ​ទាប​ជាង​មនុស្ស​ចាស់​ដែល​ផឹក​មួយអាទិត្យ​ក្រោម​៣ កែវ​។​

​សម្លាប់​មេរោគ​
​នៅក្នុង​តែ​បៃតង​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យមាន​ជំងឺឆ្លង ដោយសារ​មេរោគ​ផ្សេងៗ​រាតត្បាត ជាងនេះទៅទៀត អ្នក​អាច​យកតែ​បៃតង​មក​ខ្ព​ល់​មាត់​បាន នោះ​វា​នឹង​អាច​ការពារ​ធ្មេញ​អ្នក​មិនឱ្យ​ចេញឈាម និង​ដង្កូវ​ស៊ី​ធ្មេញ​ឡើយ​។​

ការពារ​បេះដូង​
​តាម​ការស្រាវជ្រាវ​រប​ស់​ប្រទេស​ជប៉ុន​បានឱ្យដឹងថា មនុស្ស​ដែល​ផឹក​តែ​បៃតង​មួយ​ថ្ងៃមួយ​កែវ ប្រៀប​នឹង​មនុស្ស​ដែល​ផឹក​តែ​នេះ​មួយថ្ងៃ​៥​កែវ មនុស្ស​ដែល​ផឹក​ច្រើន​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង សរសៃឈាម និង​បេះដូង​ទេ ចំពោះ​បុរស​អាច​កាត់បន្ថយ​មក​ត្រឹម​២២% ឯ​មនុស្ស​ស្រី​កាត់បន្ថយ​ត្រឹម​៣១%​។​

​ការពារ​មិនឱ្យ​ចាស់​
​បើ​អ្នក​អាច​ព្យាយាម​ផឹក​តែ​បៃតង នោះ​អ្នក​នឹងមិន​ងាយ​ចាស់​ឡើយ ហើយ​នៅ​ក្មេង​ជានិច្ច ដោយសារតែ​តែ​បៃតង​នោះ​មាន​សារធាតុ​ដែល​អាច​រក្សា​សម្រស់​អ្នក​បាន ស្ថិតស្ថេរ​៕

​ប្រភព​៖ Health

ចំនួនអ្នកទស្សនា

    20494997

  • ថ្ងៃនេះ2711
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30661
  • ខែនេះ52541
  • ឆ្នាំនេះ52541
  • សរុប20494997