ខ្ទឹមបារាំង គឺជាគ្រឿងទេសមួយដែលគ្រប់ជាតិសាសន៍ទាំងអស់លើពិភពលោកនេះប្រើនៅក្នុងការរៀបចំម្ហូបអាហារបរិភោគ។ មិនតែប៉ុណ្ណោះ ខ្ទឹមបារាំងក៏ជាឱសថព្យាបាលជំងឺមួយផងដែរ។
ខ្ទឹមបារាំងមានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនមុខ។ វាគឺជាឱសថប្រឆាំងនឹងការរលាក និងជាអង់ទីប៊ីយ៉ូទិកធម្មជាតិមួយ។ វាសម្បូរទៅដោយអូមេហ្គា៣ដែលកាត់បន្ថយកូលេស្តេរ៉ូល និងសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចេញជាតិអំបិលដែលលើសពី ក្នុងរាងកាយមកខាងក្រៅ។
ខ្ទឹមបារាំងអាចជួយព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺមហារីកបាន ហើយក៏ជួយធ្វើឱ្យចលនាឈាមរត់ល្អប្រសើរផងដែរ អាស្រ័យដោយសកម្មភាពរួមផ្សំគ្នារវាងអង់ទីអុកស៊ីដង់និងសមាសភាគ ស្ពាន់ធ័ររបស់វា។ ម្យ៉ាងទៀតខ្ទឹមបារាំងសម្បូរទៅដោយជាតិសរសៃ ដែលរីកធំឡើងកាលណាចូលទៅដល់ក្នុងប្រព័ន្ធរំលាយអាហារ ម្ល៉ោះហើយធ្វើឱ្យយើងមិនសូវឃ្លានអាហារពេក ដែលជាការអាចឱ្យបញ្ចុះទម្ងន់បាន។ គេប្រើទឹកខ្ទឹមបារាំងសម្រាប់ធ្វើឱ្យសក់ដុះក្រាស់ល្អ មិនជ្រុះ។
ក្រៅពីនោះ ខ្ទឹមបារាំងនៅមានប្រសិទ្ធភាពព្យាបាលជំងឺផ្សេងៗទៀត ដូចជា៖
១- ខ្ទឹមបារាំងកំចាត់ជាតិពុល
ខ្ទឹមបារាំងសម្បូរទៅដោយអាស៊ីតអាមីណេដែលមានជាតិស្ពាន់ធ័រ គឺméthionine និងcystine ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការកំចាត់ជាតិពុលជាលោហៈធ្ងន់ ។ វាក៏សម្បូរទៅដោយវីតាមីនC ផងដែរ ដែលល្អក្នុងការកំចាត់សំណ អាសឺនិក និងកាត់មីញ៉ូម។
ដើម្បីសម្អាតរាងកាយរបស់អ្នកពីជាតិពុល សូមបរិភោគខ្ទឹមបារាំងឆៅ។
២- ខ្ទឹមបារាំងជួយធ្វើឱ្យសីតុណ្ហភាពរាងកាយថយចុះ
ចូរកាត់ខ្ទឹមបារាំងដាក់ចូលទៅក្នុងស្រោមជើង រួចពាក់ស្រោមជើងនោះចំនួន៣០នាទី ឬលើសពីនោះ។ សីតុណ្ហភាពរាងកាយរបស់អ្នកនឹងថយចុះគួរឱ្យកត់សំគាល់។
៣- ខ្ទឹមបារាំងជួយបំបាត់ការហ៊ឹងត្រចៀកបាន
ចូរកាត់ខ្ទឹមបារាំង យកតែបណ្តូលខាងក្នុង យកមកដាក់ក្នុងរន្ធត្រចៀកខាងក្រៅ តែកុំរុញចូលទៅក្នុងខ្លាំងពេក។ ទុកដូច្នេះអស់ពេល១យប់ ដល់ព្រឹកឡើងវានឹងធ្វើឱ្យបាត់ហ៊ឹងត្រចៀកបាន។
៤- ខ្ទឹមបារាំងព្យាបាលរលាក
កាត់ខ្ទឹមបារាំងមួយចំណិត រួចយកវាមកដាក់ផ្កាប់ពីលើកន្លែងរលាក វានឹងធ្វើឱ្យអន់ឈឺចាប់ក្នុងពេលត្រឹមតែ២នាទីប៉ុណ្ណោះ។ អ្នកក៏អាចបកយកសន្ទះស្តើងដែលខ័ណ្ឌសាច់ខ្ទឹមបារាំង មកបិទពីលើកន្លែងរលាកបានដែរ។
៥- កាត់បន្ថយការឈឺចាប់ដោយឃ្មុំឬស្រាំងទិច
កាលណាមានឃ្មុំឬស្រាំងទិច ចូរចាប់ដកទ្រនិចចេញសិនទៅ រួចកាត់ខ្ទឹមបារាំងជាពីរ យកមកត្រដុសពីលើកន្លែងដែលឃ្មុំឬស្រាំងទិចនោះ។ អ្នកនឹងអន់ឈឺចាប់ក្នុងពេលប្រមាណជា១០នាទីក្រោយមក។
ប្រភព៖ health