Jurgen​ Klopp ​មាន​អារម្មណ៍​ឯកោ​ ពេល​ឃើញ​អ្នកគាំទ្រ​ចាកចេញ​មុន​ចប់​ការ​ប្រកួត​

10-November-2015 | ដោយ មួយឡា

គ្រូបង្វឹក ​ក្រុម​ Liverpool​ លោក​ Jurgen​ Klopp​ បាន​និយាយ​ថា​គាត់​មាន​អារម្មណ៍​ថា​ឯកោរ​នៅ​ Anfield​ ក្នុង​វគ្គ​ចុង​ក្រោយ​នៃ​ការ​ចាញ់​ Crystal​ Palace​ ២-១​។​

អ្នកគាំទ្រ​ ក្រុម​ម្ចាស់ផ្ទះ​មួយ​ចំនួន​បាន​ចាក​ចេញពី​កន្លែង​ក្រោយ​កីឡាករ​ Scott​ Dann​ តែ​ត​បញ្ចូល​ទី​អោយ​ Palace​ មុន​៨​នាទី​ចប់​ការ​ប្រកួត​។​

Klopp​ ដែល​បាន​ចាញ់​ប្រកួត​ទី​១​របស់​ខ្លួន​បាន​និយាយ​ថា​៖​ “​នាទី​ទី​៨២​ ការ​ប្រកួត​ចប់​ហើយ​។​”​
“​ខ្ញុំ​បែរមក​ក្រោយ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោរ​ពេល​នោះ​។​ យើង​ត្រូវ​សំរេច​ថា​ពេល​ណា​វា​ចប់​។​”


a4


​គ្រាប់​បាល់​របស់​ Dann​ បាន​ជួយ​អោយ​ Palace​ ឡើងឈរ​លំដាប់​លើ​ Liverpool​ ក្នុង​តារាង​ ដែល​មាន​ន័យ​ថា​ Klopp​ បាន​ឈ្នះ​៣​ ស្មើ​១​ និង​ចាញ់​១​ក្នុង​៧​ប្រកួត​របស់​គាត់​។​

​អតីត​គ្រូ​ Borussia​ Dortmund​ ដែល​ធ្លាប់​បាន​និយាយ​ថា​ក្លឹ​ប​ត្រូវ​ស្ងប់​អារម្មណ៍​ក្រោយ​ពួក​គេ​របូត​ គ្រាប់​បាល់​នៅ​ចុង​ម៉ោង​លើ​ក្រុម​ Southampton​ កាលពី​ខែតុលា​ មិន​ខឹង​អ្នកគាំទ្រ​ដែល​បាន​ចាកចេញ​ឡើយ​ ប៉ុន្តែ​អន់ចិត្ត​នឹង​កីឡាករ​របស់​គាត់​ដែល​មិន​ធ្វើ​អោយ​ការ​វាយបក​អាច​កើតមាន​ឡើង​។​


​   a5


​គាត់​បាន​ពន្យល់​ថា​៖​ “​ខ្ញុំ​មិន​ខកចិត្ត​ពី​វា​ទេ​ ពី​ការ​ដែល​អ្នកគាំទ្រ​ចាកចេញ​ ពួក​គេ​មាន​មូលហេតុ​។​ ប៉ុន្តែ​យើង​មាន​ទំនួល​ខុស​ត្រូវ​ថា​គ្មាន​នរណា​ម្នាក់​អាច​ចាក​ចេញពី​ការ​ប្រកួត​មុន​១​នាទី​ឡើយ​មុន​ពេល​ចប់​ការ​ប្រកួត​ព្រោះ​គ្រប់យ៉ាង​អាច​កើតឡើង​ ។​”

ក្នុង​ចន្លោះ​នាទី​ទី​៨២​និង​៩៤​ យើង​អាច​រកបាន​៨​គ្រាប់​ ប្រសិនបើ​អ្នក​ចង់បាន​ តែ​អ្នក​ត្រូវ​ប្រឹង​ដើម្បី​វា​។​ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​បង្ហាញ​ តែ​យើង​មិន​បាន​ធ្វើ​៕

​ប្រភព​៖​ BBC​ Sports , sportkh

 

ចំនួនអ្នកទស្សនា

    20497997

  • ថ្ងៃនេះ5711
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33661
  • ខែនេះ55541
  • ឆ្នាំនេះ55541
  • សរុប20497997