ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា សណ្តែកខ្មៅ មាន​ប្រយោជន៍​យ៉ាងណា​?

10-November-2015 | ដោយ មួយឡា

​សណ្តែកខ្មៅ មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ខ្លាំងណាស់ ព្រោះតែ​វា​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​បញ្ចេញ​ជាតិ​លោហៈ​ពុល​ពី​រាងកាយ និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​។

​អត្ថប្រយោជន៍​មួយ​នៃ​ការ​ញ៉ាំ​សណ្តែកខ្មៅ​នោះ​គឺ ជួយ​ថែរក្សា​សុខភាព​បេះដូង​តែម្តង​។ សណ្តែកខ្មៅ​ត្រូវបាន​គេ​យកទៅ​ស​ម្ងួ​ត បន្ទាប់មក​ដាក់​វា​ត្រាំ​ទឹក និង​ញែក​ប្រូតេអ៊ីន​ចំនួន​ពីរ​ប្រភេទ​សំខាន់ៗ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា វា​អាច​បញ្ចេញ​ជាតិ​លោហៈ​ធ្ងន់ៗ​ពី​ក្នុង​រាងកាយ ដែល​ដំណើរការ​នោះ​ហៅថា Chelating​។ ក្រោយពី​ប្រូតេអ៊ីន​ត្រូវបាន​គេ​យកទៅ​ត្រាំ​ទឹក​ហើយ វា​នឹងមាន​ប្រសិទ្ធ​ភាពជា​អង់​ទី​អុកស៊ីដ​ង់ និង​ប្រឆាំងនឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។

​ការសិក្សា​បានបញ្ជាក់​ទៀតថា អត្ថប្រយោជន៍​របស់​ស​ណ្តែ​ក​នេះ​ក៏មាន​ចំពោះ​បេះដូង​ដែរ​។ ពួកគេ​សង្ឃឹមថា ការព្យាបាល​ថ្មី​សម្រាប់​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​នឹង​អាច​រកឃើញ​អំពី​រឿងនេះ​ដែរ​នៅ​ថ្ងៃ​អនាគត​។

​សណ្តែកខ្មៅ​ប្រភេទ Jamapa មាន​ប្រូតេអ៊ីន​ដែល​អាចជួយ​កាត់បន្ថយ​ចំនួន​គ្លុយកូស កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ខ្លាញ់ Triglycerides ក្នុង​រាងកាយ​បាន​។

​វា​ត្រូវបាន​គេ​សម្គាល់​ឃើញថា​សណ្តែក​នេះ​មានតម្លៃ​ថោក ហើយក៏​អាច​ញ៉ាំ​បាន​គ្រប់គ្នា​ដែរ​។ សណ្តែក​នេះ​មាន​ជីវជាតិ​សំខាន់ៗ​ច្រើន​ដូចជា​ប្រូតេអ៊ីន​៣០,៤​ភាគរយ ជាតិ​សរសៃ ៥៩,៨​ភាគរយ ជាតិ​ដែក ២០​ភាគរយ ម៉ាញ៉េ​ស្យូ​ម ៣០,១​ភាគរយ ផូស្វ័រ ២៤​ភាគរយ ម៉​ង់​ហ្គា​ណេ​ស ៣៨​ភាគរយ និង Tryptophan ៥៦,២​ភាគរយ វីតាមីន B1 ២៨​ភាគរយ និង Molybdenum ១៧២​ភាគរយ​។ ម្យ៉ាងទៀត ក្រៅពី​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​បញ្ចេញ​ចោល​នូវ​រ៉ាឌីកាល សេរី​ពី​រាងកាយ​ហើយ​នោះ វា​ក៏​អាច​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន និង​ទប់ស្កាត់​ភាព​ចាស់​បានដែរ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20492667

  • ថ្ងៃនេះ381
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28331
  • ខែនេះ50211
  • ឆ្នាំនេះ50211
  • សរុប20492667