អតីត ខ្សែការពារក្រុម Chelsea លោក Frank Sinclair បានប្រាប់ talkSPORT ថាវានឹងគ្មានរឿងអ្វីឈ្លោះប្រកែកគ្នាទៀតទេ ប្រសិនបើក្លឹបសំរេចដកតំណែងលោក Jose Mourinho ក្រោយចាប់ផ្តើមរដូវកាលយ៉ាងលំបាកលំបិន។
ក្រុមការពារជើងឯកនេះ បានចាញ់៧ប្រកួតក្នុង១២ប្រកួតកន្លងមក ឈរនៅលេខ១៦ក្នុងតារាង មាន៣ពិន្ទុនៅពីលើតំបន់គ្រោះថ្នាក់តែប៉ុណ្ណោះ។ បរាជ័យចុងក្រោយ របស់ពួកគេគឺចាញ់ Stoke City កាលពីថ្ងៃសៅរិ៍ ស្របពេលដែលគ្រូបង្វឹក Mourinho ដែលបានជាប់ពិន័យត្រូវបង្ខំចិត្តទស្សនាការប្រកួតពីបន្ទប់សណ្ឋាគារ ។ និយាយនៅក្នុងកម្មវិធី Alan Brazil Sports Breakfast អតីតកីឡាករអង់គ្លេសនិងក្រុមតោខៀវលោក Sinclair បាននិយាយថា៖ “ប្រសិនបើគ្រូបង្វឹកណាអាចស្តារភាពជាប់គាំងនេះបាន នោះគឺ Jose Mourinho ។ គាត់ជាគ្រូបង្វឹកល្អបំផុតដែល Chelsea ធ្លាប់មាន។”
ប៉ុន្តែពេលដូចគ្នានេះ នៅពេលដែលអ្នកមើលតារាងលីក វានឹងធ្វើអោយអ្នកមិនស្គាល់អ្នកគាំទ្រ Chelsea ឬមាននរណាម្នាក់ស្ថិតនៅក្នុងនោះ។
ដូចនេះប្រសិនការសំរេចចិត្តអោយ Jose ទៅ ខ្ញុំមិនគិតទេថានឹងមានការឈ្លោះប្រកែកច្រើននៅពេលនេះ។
ខ្ញុំគិតថាប៉ុន្មានសប្តាហ៍ខាងមុខសំខាន់ណាស់ ជាពិសេសពេលសំរាកប្រកួតជំរើសជាតិ ជាពេលល្អអោយគ្រប់គ្នាគិតពីរដូវកាលនេះ។
មិនតែប៉ុណ្ណោះទេ វាជារឿងរ៉ាវដែលកើតលើទីលាន។ អ្នកអាចត្រលប់ក្រោយទៅកាន់ស្ថានការណ៍ជាមួយគ្រូពេទ្យប្រចាំក្លឹប។ វាហាក់ដូចជារឿងហេតុចាប់ផ្តើមពីពេលនោះមក៕
ប្រភព៖ talkSPORT , sportkh