សុខភាព៖ ខ្សោយតម្រងនោមគឺជំងឺមួយ ដែលតម្រងនោមមិនអាចច្រោះកាកសំណល់ពីឈាមរបស់អ្នកបាន។ ពេលតម្រងនោមរបស់អ្នកបាត់បង់សមត្ថភាពនៃការច្រោះរបស់ វាកាកសំណល់នៃ រាងកាយអាចមកកកកុញក្នុងឈាមហើយសារធាតុគីមីក្នុងឈាម នឹងមានសភាព ខុសប្រក្រតី។ជំងឺ ខ្សោយតម្រងនោមស្រួចស្រាវមានការវិវត្តយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានម៉ោង ឬពីរឬបីថ្ងៃ។
ជំងឺខ្សោយតម្រងនោមស្រួចស្រាវគឺជំងឺដែលកើតមានញឹកញាប់បំផុតនៅលើ មនុស្សដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសនៅលើមនុស្សដែលមានជំងឺត្រូវសង្គ្រោះបន្ទាន់។ជំងឺ ខ្សោយតម្រងនោមស្រួចស្រាវអាចមានគ្រោះថ្នាក់ដល់អាយុជីវិត និងតម្រូវអោយមានការព្យាបាលដោយយកចិត្តទុកដាក់ខ្លាំងពីសំណាក់ គ្រូពេទ្យ។
ទោះជាយ៉ាងណាជំងឺខ្សោយតម្រងនោមស្រួចស្រាវអាចនឹងជាសះស្បើយឡើងវិញ។ ប្រសិនបើអ្នកមានសុខភាពទូទៅល្អ មុខងារនៃតម្រងនោមរបស់អ្នកអាចត្រឡប់មកសភាពធម្មតាវិញបាន។ជំងឺ ខ្សោយតម្រងនោមស្រួចស្រាវជាញឹកញាប់មានការលំបាកក្នុងការទស្សន៍ទាយ ឬបង្ការទុកជាមុន។
ប៉ុន្តែអ្នកអាចកាត់បន្ថយកត្តាហានិភ័យរបស់អ្នកបានដោយ ការយកចិត្តទុកដាក់ថែទាំសុខភាពតម្រងនោម។ សូមព្យាយាមដូចខាងក្រោមនេះ៖
• សូមអនុវត្តតាមការណែនាំដែលមាននៅលើសម្បកថ្នាំដែលអ្នក ប្រើ៖ សូមអនុវត្តតាមការណែនាំនៅលើសម្បកថ្នាំដូចជាថ្នាំ Aspirinថ្នាំAcetaminophen (Paracetamol) និងIbuprofen ( Advil )។ ការប្រើថ្នាំទាំងនេះក្នុងកម្រិតខ្ពស់ពេកអាចបង្កើនហានិភ័យនៃជំងឺ ខ្សោយតម្រងនោមស្រួចស្រាវ។ នេះគឺជាការពិតជាពិសេសប្រសិនបើអ្នកមានជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ឬមានសម្ពាធឈាមខ្ពស់ពីមុនរួចជាស្រេចហើយនោះ។
• សហការជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីដោះស្រាយបញ្ហា តម្រងនោមដែលអ្នកមាន៖ ប្រសិនបើអ្នកមានជំងឺតម្រងនោម ឬជំងឺផ្សេងទៀតដែលបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវ ដូចជាជំងឺទឹកនោមផ្អែម ឬមានសម្ពាធឈាមខ្ពស់។សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បី គ្រប់គ្រងស្ថានភាពសុខភាពរបស់អ្នក។
• ធ្វើអោយជីវិតមានសុខភាពល្អជាអាទិភាព៖រស់នៅសកម្មបរិភោគបាន សមរម្យ របបអាហារប្រកបដោយតុល្យភាពនិងញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ប្រសិនបើអ្នកមិនអាចបញ្ឈប់បានទាំងស្រុងនៅទេ៕