កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្លឹប Real Sociedad បានប្រកួតចាញ់ក្លឹប Las Palmas ដែលទើបនឹងឡើងមកដែលធ្វើឱ្យក្លឹបមួយនេះធ្លាក់ទៅដល់តំបន់កាត់ចោល និងរងសំពាធអាចនឹងធ្លាក់ពី La Liga ផងដែរ។ ភ្លាមៗនោះអគ្គនាយករបស់ក្លឹបនេះកំពុងតែពិចារណាទៅលើការបញ្ចប់កុងត្រារបស់ក្លឹប ជាមួយនឹងគ្រូបង្វឹក David Moyes ។
គ្រូបង្វឹក David Moyes ក្នុងវ័យ 52 ឆ្នាំទើបតែដឹកនាំក្លឹបមួយនេះបានរយៈពេលមួយឆ្នាំ ហើយពេលនេះក្លឹបមួយនេះឈរនៅចំណាត់ថ្នាក់ទី 15 នៅក្នុងតារាងដែលមានតែ 9 ពិន្ទុប៉ុណ្ណោះ។ អគ្គនាយក Jokin Aperribay របស់ក្លឹប Real Sociedad បានធ្វើការកោះប្រជុំនៅល្ងាចថ្ងៃសៅរ៍ដើម្បីធ្វើការជ្រើសរើសនូវ អនាគតគ្រូបង្វឹកថ្មីដែលអាចមកពីក្លឹប Preston, Everton ឬ Manchester United ។
គ្រូបង្វឹក Moyes ហាក់ដូចជាមិនសូវមានទំនាក់ទំនងល្អជាមួយនឹងកីឡាករនៅក្នុងក្លឹបមួយនេះទេ ព្រោះកីឡាករខ្លះមិនពេញចិត្តនឹងការហ្វឹកហាត់របស់លោក Moyes ។ គ្រូបង្វឹកថ្មីរបស់ក្លឹបនេះក៏អាចជាអតីតគ្រូបង្វឹក Eusebio Sacristan នៅ Barcelona B ដែលនឹងចូលមកដឹកនាំក្លឹបនេះនៅពេលឆាប់ៗនេះ៕
ប្រភព៖ mirror , sportkh