ក្លឹប Paris Saint-Germain នៅតែមិនបោះបង់ចោលក្នុងការចង់បានលោក Arsene Wenger ធ្វើជាគ្រូបង្វឹករបស់ពួកគេ ប៉ុន្តែគ្រូបង្វឹកសញ្ជាត្តិបារាំងរូបនេះបានរក្សាជំហរថា ទាល់តែក្លឹប Arsenal បណ្តេញគាត់ចេញទើបគាត់ព្រមឈប់ដឹកនាំក្លឹបមួយនេះ។
គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំរូបនេះ មិនចង់ចាកចេញទៅដឹកនាំក្លឹបណា ផ្សេងក្រៅពីក្លឹប Arsenal នោះទេព្រោះគាត់បានដឹកនាំក្លឹបមួយនេះតាំងពីឆ្នាំ 1996 មកម្ល៉េះ។ កុងត្រារបស់លោក Wenger នឹងផុតកំណត់នៅឆ្នាំ 2017 ។ លោក Wenger បន្ថែមថា “ប្រសិនបើនៅព្រឹកស្អែក ខ្ញុំត្រូវបានក្លឹប Arsenal ប្រាប់ថា លាសិនហើយ និងសូមអរគុណ នោះ ខ្ញុំសន្យាថា ខ្ញុំប្រហែលមិនអាចជានៅបន្តជាមួយនឹងក្លឹបនេះបានទៀតនោះទេ។”
ក្លឹប PSG នៅតែចង់បានលោក Wenger មកដឹកនាំក្លឹបមួយនេះ ប៉ុន្តែខណៈពេលនេះក្លឹប Arsenal កំពុងតែទទួលចំនាត់ថ្នាក់ល្អនៅ Premier League ។ អតីតជើងឯក FA Cup កាលពីសប្តាហ៍មុនត្រូវក្លឹប Bayern Munich បំបាក់នៅក្នុងលទ្ធផល 5-1 ហើយការប្រកួតនៅ Premier League គឺលទ្ធផល 1-1 ជាមួយនឹងក្លឹប Spurs ៕
ប្រភព៖ mirror , sportkh