គួរ​និយាយ​ជាមួយ​កូនអ្នក តាំង​ពី​គេ​នៅក្នុង​ពោះ

12-November-2015 | ដោយ មួយឡា

តើអ្នក​និយាយ​ជាមួយ​កូនពេល​គេ​នៅក្នុង​ពោះ ញឹកញាប់​ប៉ុណ្ណា​ដែរ​? អ្នកជំនាញ​បាន​ណែនាំ​ថា ឪពុក​ម្តាយ​គ្រប់រូប គួរតែ​ចាប់ផ្តើម​និយាយ ទៅកាន់​ទារក​នៅ​ក្នុង​ផ្ទៃ ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ទារក ឆាប់​ស្គាល់​សម្លេង​របស់​ឪពុកម្តាយ និង​កសាង​ទំនាក់ទំនង ជាមួយ​ម្តាយ​ឲ្យបាន​ច្រើន​។ ដូច្នេះ ឪពុក​ម្តាយ​គួរតែ​ចំណាយពេល យ៉ាងហោចណាស់ ១៥ នាទី​ដែរ​ក្នុង​មួយ​ថ្ងៃ ដើម្បី​និយាយ​លេង​ជាមួយ​កូន​។ ការ​ស្ទាប ឬ​ម៉ាស្សា​ពោះ ពេល​កំពុង​និយាយ​ជាមួយ​កូន គឺ​រឹតតែ​ល្អ​។

ឥឡូវនេះ អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា ធ្វើ​ម៉េច​ទើប​អាច និយាយ​លេង​ជាមួយ​កូន នៅក្នុង​ផ្ទៃ​បាន​នោះ​?

១. ពេល​នៅ​ម្នាក់ឯង ចូរ​ដាក់​ដៃ​ស្ទាប​លើ​ពោះ ហើយ​និយាយ​ជាមួយ​កូន​ពីរ​បី​ម៉ាត់​។ ពេល​និយាយ អ្នក​ក៏​អាច​យក​ដៃ​ម៉ាស្សា នៅ​ជុំវិញ​ពោះ​ថ្ម​មៗ​។ ការ​ស្ទាបអង្អែល ដ៏​ទន់ភ្លន់​បែបនេះ នឹង​ធ្វើឲ្យ​ទារ​កដឹងថា​អ្នក​កំពុង​នៅ​ក្បែរ​គេ​។ បើ​ឪពុក​ចង់​និយាយ​ជាមួយ​កូន ឪពុក​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ផងដែរ​។​

២. គេ​និយាយថា ម្តាយ​ញ៉ាំ​អី កូន​ញ៉ាំ​ហ្នឹង ... ហើយ​វា​ពិតជា​មិន​ខុស​ទេ ពីព្រោះ ទារក​នឹង​ស្រូប​យក​សារធាតុចិញ្ចឹម ចេញពី​អាហារ​ដែល​ម្តាយ​ញ៉ាំ​។ ដូច្នេះ មុន​ពេល​អ្នក​ញ៉ាំ​អាហារ ចូរ​ស្ទាបអង្អែល​ពោះ ហើយ​សួរ​គេ​ថា តើ​កូន​ចូលចិត្ត ឬ​មិន​ចូលចិត្ត អាហារ​បែបនេះ​?

៣. ការ​ស្តាប់​ចម្រៀង ក៏​ជា​វិធីសាស្ត្រ​មួយទៀត ដើម្បី​រក្សា​ទំនាក់ទំនង រវាង​កូន និង​អ្នក​ផងដែរ​។ តន្ត្រី អាច​ជួយ​ឲ្យ​ទារក​ស្ងប់​អារម្មណ៍ និង​ជួយ​ឲ្យ​ទា​រកមាន​សុខភាព​ល្អ​។ ពេល​ទារក​ចាប់ផ្តើម​កម្រើក វា​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ចាប់​ផ្តើមនិយាយ​ជាមួយ​កូន​។ ដូច្នេះ អ្នក​អាច​និយាយប្រលែង​លេង ហើយ​ស្តាប់​ចម្រៀង​ជាមួយគ្នា​បាន​ហើយ​។​

៤. ការនិយាយ​ជា​មួយ​កូន ពិតជា​ល្អ​ខ្លាំងណាស់ សម្រាប់​ឪពុកម្តាយ​។ ការសិក្សា​បាន​បង្ហាញថា ទំនាក់ទំនង​បែបនេះ គឺជា​កត្តា​ចាំបាច់ និង​សំខាន់​សម្រាប់​ម្តាយ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្តាយ​ដ៏​ល្អ ក្រោយ​ពេល​សម្រាលកូន​រួច ដោយ​សុវត្ថិភាព​៕

ប្រភព៖ health

 

ចំនួនអ្នកទស្សនា

    20498977

  • ថ្ងៃនេះ6691
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34641
  • ខែនេះ56521
  • ឆ្នាំនេះ56521
  • សរុប20498977