ខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Sergio Aguero បាននិយាយថាគាត់នឹងត្រលប់ពីរបួសសរសៃរពួរវិញយ៉ាងល្អប្រសើរ។
កីឡាករអាហ្សង់ទីននេះមិនទាន់បានលេងអោយ City ឡើយចាប់តាំងពីស៊ុតបញ្ចូលទី៥គ្រាប់លើ Newcastle កាលពីថ្ងៃទី៣ តុលា។
ប៉ុន្តែ Aguero និយាយថាគាត់ជិតចូលលេងបានវិញហើយ និងសង្ឃឹមថាអាចទាន់ការប្រកួតប៉ះ Liverpool ក្រោយសំរាកប្រកួតជំរើសជាតិ។
គាត់បានប្រាប់វេបសាយក្លឹបថា៖ “ខ្ញុំមិនគិតទេថាខ្ញុំត្រូវសំរាកយូរទៀត។ ខ្ញុំមានអារម្មណ៍ល្អ ហើយជិតអាចលេងបានហើយ។”
ខ្ញុំនៅតែត្រូវការប្រឹងប្រែងប៉ុន្មានសប្តាហ៍ទៀត ហើយបើមិនមែនសប្តាហ៍នេះទេ នោះប្រហែលជាសប្តាហ៍ក្រោយហើយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ដូចនេះគោលដៅរបស់ខ្ញុំគឺ Liverpool ។ ខ្ញុំនឹងធ្វើវាមួយៗ មិនប្រញាប់ទេ ប៉ុន្តែវាមិនយូរទៀតទេ។
ប្រភព៖ talkSPORT , sportkh