ទំពារទឹកកក
ទឹកកក ជារបស់ធម្មជាតិ និងគ្មានជាតិស្ករ ដូច្នេះ អ្នកប្រហែលជាគិតថា វាមានសុវត្ថិភាព សម្រាប់ធ្មេញរបស់អ្នក។ ប៉ុន្តែ ការទំពារដុំទឹកកក អាចធ្វើឲ្យធ្មេញរបស់អ្នក ខូចបានយ៉ាងងាយ។ អាហារក្តៅ ឬត្រជាក់ពេក ក៏ជះឥទ្ធិពលអាក្រក់ ចំពោះសុខភាពមាត់ធ្មេញផងដែរ។
ផឹកទឹកដោះគោមុនគេង ដោយមិនបានដុសធ្មេញ
វាមិនយឺតពេល ក្នុងការថែរក្សាសុខភាព មាត់ធ្មេញរបស់អ្នកទេ។ ប៉ុន្តែ ការឲ្យកូនផឹកទឹកដោះគោ ឬទឹកផ្លែឈើ មុនចូលគេង គឺជាមូលហេតុចម្បង នៃបញ្ហាដង្គូវស៊ីធ្មេញ។ ពេលខ្លះ កូនអ្នកនឹងគេងលក់ ដោយមាត់ជាប់បៅទឹកដោះគោ ជាហេតុធ្វើឲ្យធ្មេញ ជាប់ពេញទៅដោយ ជាតិស្ករពេញមួយយប់ ដែលងាយនឹងធ្វើឲ្យធ្មេញពុកផុយ។
សង្កៀតធ្មេញ
ការសង្កៀតធ្មេញ ជាទូទៅ បណ្តាលមកពីបញ្ហាស្ត្រេស ឬទម្លាប់ពេលគេងលក់។ ការសង្កៀតធ្មេញ នឹងដាក់សម្ពាធទៅលើធ្មេញ ធ្វើឲ្យធ្មេញកាន់តែសឹក និងផុយស្រួយ។ ចូរចៀសវាងការទំពារអាហាររឹងៗ ដើម្បីបំបាត់ការឈឺចាប់ និងទម្លាប់អាក្រក់ពេលគេង។
ប្រើថ្នាំបៀមបំបាត់ការឈឺក
ពេលក្អក មនុស្សភាគច្រើន នឹងប្រើថ្នាំទឹកបំបាត់ក្អក ឬថ្នាំបៀម ដែលវាសុទ្ធតែផ្ទុកជាតិស្ករ ហើយបើអ្នកភ្លេចដុសធ្មេញ នោះវាមានបញ្ហាជាមិនខានឡើយ។
ទំពារស្ករគ្រាប់
រាល់ផលិតផលជាតិស្ករទាំងអស់ សុទ្ធតែមានហានិភ័យអាក្រក់ ចំពោះធ្មេញ ជាពិសេស គឺស្ករគ្រាប់។ ពេលទំពារ កម្ទេចស្ករគ្រាប់ ងាយនឹងជាប់នៅតាមចន្លោះធ្មេញ ដែលបង្កជាបញ្ហាដល់សុខភាពមាត់ធ្មេញ។
ទឹកក្រូច
ទឹកក្រូចមួយកំប៉ុង មានជាតិស្ករប្រហែលជា ១១ ស្លាបព្រាកាហ្វេ។ ទឹកក្រូច ក៏មានផ្ទុកសារធាតុផូស្វរិច និងអាស៊ីតស៊ីទ្រិច ដែលជាមូលហេតុ នៃបញ្ហាពុកធ្មេញ៕
ប្រភព៖ health