ធ្វើ​ដូចម្ដេច​ទើប​ដឹងថា ស៊ុត​ដែល​អ្នក​ញ៉ាំ​ល្អ​ឬ​អត់​?

13-November-2015 | ដោយ មួយឡា

ស៊ុត គឺជា​ចំណីអាហារ​មួយ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព ជាពិសេស​នៅក្នុង​អាហារ​ពេលព្រឹក​។

​ក៏ប៉ុន្តែ​តើ​អ្នកមាន​បានដឹង​ទេ​ថា តើ​ស៊ុត​ដែល​អ្នក​ញ៉ាំ​នេះ បានមកពី​មេ​ទា​ឬ​មេមាន់​ដែលមាន​សុខភាព​ល្អ ដែរ​ឬ​អត់​? ព្រោះថា សុខភាព​របស់​មេមាន់​ឬ​មេ​ទា វា​មាន​ឥទ្ធិពល​ខ្លាំងណាស់​មកលើ​ស៊ុត​ដែល​វា​ពង​ចេញមក​។​

​របាយការណ៍​មួយ​របស់​ព្រឹ​ត្ត​ប័​ត្ត​អុក​ស្វ័ត​(Oxford Journal) បានបង្ហាញ​ឱ្យដឹងថា​អត្រា​នៃ​បេ​តា​ការ៉ូ​តែ​ន (beta-carotene) ដែលមាន នៅក្នុង​ស៊ុត​អាស្រ័យ​ដោយផ្ទាល់​ទៅនឹង​អត្រា​នៃ​បេ​តា​ការ៉ូ​តែ​ន​ដែលមាន​នៅក្នុង​មេមាន់​ឬ​មេ​ទា​។ ចំណែកឯ​ព្រឹ​ត្ត​ប័​ត្ត The Journal of Agricultural Food Chemistry វិញ​បានឱ្យដឹងថា​អត្រា​នៃ​អាស៊ីត acide docosahexaénoïque (DHA) ដែលមាន​នៅក្នុង​ចំណី​របស់​មេមាន់​ឬ​មេ​ទា ជា​អ្វីដែល​ធ្វើឱ្យ​ស៊ុតមាន​អូ​មេ​ហ្គា​៣​កាន់តែ​ច្រើនឡើង​ដែរ​។​

​ដូច្នេះ អ្នក​គួរតែ​រើសយក​ស៊ុត​ដែល​បានមកពី​មេមាន់​ឬ​មេ​ទា​ដែលមាន​សុខភាព​ល្អ ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង​។​

​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​របស់​ស៊ុត​ដែល​ល្អ​៖
•​    ​ស៊ុត​ដែល​បានមកពី​មេ​ដែលមាន​សុខភាព​ល្អ​មាន​សំបក​រឹង​
•​    ​ស៊ុត​ដែល​បានមកពី​មេ​ដែលមាន​សុខភាព​ល្អ​មាន​សាច់​មូល​ខាងក្នុង ពណ៌​ទឹកក្រូច មិនមែន​ពណ៌​លឿងខ្ចី​នោះទេ​។ មាន​ពណ៌​កាន់តែ​ក្រមៅ កាន់តែ​ល្អ​។​
•​    ​សាច់​មូល​ខាង​ក្នុងនោះ​មាន​រាង​មូល​ល្អ និង​ក្រាស់​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20494137

  • ថ្ងៃនេះ1851
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29801
  • ខែនេះ51681
  • ឆ្នាំនេះ51681
  • សរុប20494137