យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់ គ្នានៅពេលដែលបរិភោគផ្លែឈើម្តងៗគឺតែងតែបោះចោលសំបកជានិច្ច ប៉ុន្តែតើអ្នកដឹងទេថាមានសំបកផ្លែឈើមួយចំនួនគឺវាល្អចំពោះ សុខភាពអ្នកណាស់ ដូចនេះតើមានសំបកផ្លែឈើអ្វីខ្លះដែលអ្នកអាចបរិភោគបាន ហើយគួរតែបរិភោគបែបណា ហើយនរណាដែលស័ក្តិសមបរិភោគនោះ?
សំបកក្រូចឆ្មារ
• អត្ថប្រយោជន៍ ៖ វានឹងជួយឱ្យថ្លើមអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅបាន ថែមទាំងអាចជួយរំលាយអាស៊ីតខ្លាញ់ក្នុងខ្លួនអ្នកទៀតផង។
• របៀបបរិភោគ ៖ អ្នកអាចចិតវាស្តើងៗ បន្ទាប់មកយកទៅឆុងជាមួយតែផឹក ម្យ៉ាងទៀតអ្នកអាចយកទឹកនៃសំបកក្រូចឆ្មារមកជំនួយទឹកខ្មេះក៏បាន ដែរនៅពេលដែលអ្នកចម្អិនម្ហូបអាហារផ្សេងៗ។
• អ្នកដែលមានអាស៊ីតក្រពះច្រើន មិនគួរបរិភោគច្រើននោះទេ ដោយសារតែសំបកក្រូចឆ្មារមានជាតិជូរខ្លាំង។
សំបកផ្លែប៉ោម
• អត្ថប្រយោជន៍ ៖ នៅក្នុងសំបកនៃផ្លែប៉ោមមានសារធាតុជាច្រើនដែលអាចការពារអ្នកមិន ឱ្យមានជំងឺរលាកផ្សេងៗ ការពារអ្នកមិនឱ្យមានជំងឺប្រតិកម្ម ប្រសិនបើអ្នកបរិភោគក្នុងរយៈពេលយូរ វាអាចការពារអ្នកមិនឱ្យមានជំងឺហឺតឡើយ ជាងនេះទៅទៀតអ្នកក៏មិនអាចប្រឈមមុខនឹងជំងឺមហារីកដូចគ្នា។
• របៀបបរិភោគ ៖ អ្នកអាចបរិភោគដោយមិនចាំបាច់ចិតចោលសំបក ប៉ុន្តែមុនពេលដែលអ្នកបរិភោគ អ្នកគួរតែលាងទឹកឱ្យស្អាត បន្ទាប់មកត្រាំវាចំនួន១៥នាទី រួចទើបយកមកពិសារ។
សំបកក្រូចឃ្វិច
• អត្ថប្រយោជន៍ ៖ ក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឱ្យសរសៃឈាមអ្នករឹងមាំ ងាយស្រួលបត់ជើង ថែមទាំងអាចជួយបញ្ចុះសម្ពាធឈាម និងកាឡូរី ជាងនេះទៅទៀត បើអ្នកអាចបរិភោគរាល់ថ្ងៃ វានឹងជួយអ្នកឱ្យចៀសផុតពីជំងឺដាច់សរសៃឈាម និងមហារីក។
• របៀបបរិភោគ ៖ អ្នកអាចចិតវាជាសរសៃៗ ហើយយកវាឆុងជាមួយទឹកផឹកបាន ឬអ្នកអាចឆុងជាមួយតែក៏បានដែរ វានឹងជួយអ្នកឱ្យមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ ផ្សេងៗ។
• អ្នកដែលមានជំងឺលើសសម្ពាធឈាមអាចបរិភោគច្រើនបាន ព្រោះវាជួយបញ្ចុះសម្ពាធឈាម ប៉ុន្តែអ្នកដែលមានក្រលៀនមិនល្អ មិនគួរបរិភោគច្រើននោះទេ។
សំបកត្របែក
• អត្ថប្រយោជន៍ ៖ នៅក្នុងត្របែកមានសារធាតុម្យ៉ាងដែលអាចជួយមិនឱ្យជាតិស្ករក្នុង ខ្លួនអ្នកឡើងខ្ពស់ ហើយនៅក្នុងនោះមានវីតាមីនCដែលអាចជួយឱ្យស្បែកអ្នកទន់រលោង ជាងនេះទៅទៀត អ្នកដែលមានជំងឺពុកឆ្អឹងក៏អាចបរិភោគវាដែរ វានឹងជួយឱ្យឆ្អឹងរឹងមាំ ម្យ៉ាងទៀតបើអ្នកមានជំងឺខ្វះឈាម សំបកត្របែកនឹងជួយអ្នកបានដូចគ្នា។
• របៀបបរិភោគ ៖ អ្នកអាចបរិភោគទាំងសំបកបាននៅពេលដែលអ្នកពិសារត្របែក ប៉ុន្តែអ្នកដែលមានក្រពះពោះវៀនមិនសូវស្រួល អ្នកអាចទំពារឱ្យម៉ត់សិនទើបលេប ព្រោះសំបកនៃផ្លែត្របែកនេះវាមានលក្ខណៈរឹង។
បញ្ជាក់៖ នៅពេលដែលអ្នកប្រើប្រាស់សំបកផ្លែឈើទាំងនេះ អ្នកត្រូវតែត្រាំទឹកចំនួន១៥នាទីជាមុនសិន ដោយត្រាំចំនួន៣ដង ដោយម្តងមិនត្រូវហួសពី១៥នាទីទេ ព្រោះជាតិគីមីទាំងនោះនឹងអាចរត់ចូលទៅក្នុងសំបកទាំងនោះវិញ៕
ប្រភព៖ Health