ក្លឹប Queen Park Rangers បានបញ្ជក់ថា ពេលនេះអតីតអ្នកចាំទីវ័យក្មេង Tommaso Trani បានស្លាប់បាត់ហើយនៅក្នុងវ័យ ២១ ឆ្នាំ។ អ្នកចាំទីរូបនេះបានលេងនៅទឹកដី Loftus Road នៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ។ អ្នកចាំទីរូបនេះបានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ លោក Neil Warnock ធ្លាប់ធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅក្លឹប QPR ខណៈពេលដែលអ្នកចាំទី Trani ចូលមកលេងនៅទីនេះនៅឆ្នាំ ២០១១ ។
លោក Neil Warnock បាននិយាយថា វាពិតជាព័ត៌មានដ៏ក្តុកក្តួល និងសោកស្តាយបំផុត។ អ្នកចាំទី Tommaso នៅក្មេង និងគួរឱ្យស្រឡាញ់ណាស់។ នៅពេលដែលមានរឿងអាក្រក់បែបនេះកើតឡើង គ្រប់គ្នាតែងតែប្រាប់ថាការលេងបាល់វាសំខាន់ហើយ ប៉ុន្តែការថែរក្សាសុខភាពវាពិតជាសំខាន់ជាងនេះទៀត។ សូមចូលរួមសោកស្តាយចំពោះគ្រួសារនៃសពផង៕
ប្រភព៖ mirror , sportkh