ការប្រកួត Euro 2016 នៅបារាំងមិនគួរលុបចោលឡើយដោយសារហេតុការណ៍កាលពីថ្ងៃសុក្រមុន ការប្រហារទីក្រុងប៉ារីស នេះបើតាមសំដីរបស់អ្នករៀបចំការប្រកួតលោក Jacques Lambert ។
រដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវ ក្រោយមនុស្ស១២៩នាក់បានស្លាប់និងច្រើនជាង៣៥០នាក់បានរងបួស។
លោក Lambert បាននិយាយនៅក្នុងវិទ្យុបារាំងថា៖ “ឆ្ងល់ថាតើ Euro 2016 ត្រូវតែលុបចោលមែនទេ។ ការប្រថុយប្រថានកើនឡើងនៅខែមករា វានឹងកើនឡើង។”
ឆ្នាំនេះជាលើកទី២ហើយដែលទីក្រុងប៉ារីសត្រូវបានវាយប្រហារ។ កាលពីដើមខែមករាកន្លងទៅ ជនប្រដាប់អាវុធអ៊ីស្លាមបានសំលាប់មនុស្ស១៨នាក់ក្រោយវាយប្រហារ ស្នាក់ការទស្សនាវដ្តី Charlie Hebdo ផ្សារទំនើបរបស់ជនជាតិជ្វា និងប៉ូលីសស្រីយាមល្បាត។
ទោះជាយ៉ាងណា លោក Lambert បាននិយាយថា៖ យើងនឹងធ្វើការសំរេចចិត្តដ៏សំខាន់សំរាប់ Euro 2016 ដើម្បីអោយធ្វើឡើងក្នុងស្ថានភាពសុវត្ថិភាពបំផុត។ សន្តិសុខនៅក្នុងកីឡដ្ឋានដំណើរការល្អ គ្រោះថ្នាក់ច្រើននៅតាមផ្លូវ។
ពានរង្វាន់ទ្វីបអឺរ៉ុបនឹងគ្រោងធ្វើឡើងនៅ Stade de France ប្រទេសបារាំង នៅថ្ងៃទី១០ កក្កដា។
មនុស្ស៤នាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកនៅក្បែរកីឡដ្ឋាន កាលពីថ្ងៃសុក្រ ស្របពេលដែលបារាំងកំពុងលេងមិត្តភាពជាមួយអាល្លឺម៉ង់។
Euro 2016 នឹងធ្វើឡើងនៅកីឡដ្ឋានប្រទេសបារាំងចាប់ពីថ្ងៃទី១០ មិថុនា។
ការប្រកួតកីឡាជាច្រើននៅបារាំងត្រូវបានលុបចោល ក្នុងនោះក៏មានការប្រកួតបាល់អោបពានរង្វាន់ទ្វីបអឺរ៉ុប និង Challenge Cup ផងដែរ៕
ប្រភព៖ BBC Sports , sportkh