គ្រាន់តែញ៉ាំភេសជ្ជៈមួយកែវនេះមុនពេលចូលគេង វានឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលមានច្រើនហួសក្នុងក្បាលពោះបាន។ ចំពោះរបៀបធ្វើវិញគឺងាយស្រួលបំផុត ហើយក៏មានប្រសិទ្ធភាពណាស់ដែរ។
ខ្លាញ់ក្បាលពោះគឺជាបញ្ហាមួយដែលមនុស្សភាគច្រើនកំពុងតែស្វែងរកដំណោះស្រាយ ហើយក៏មិនងាយនឹងដោះស្រាយបានដែរ ប៉ុន្តែយើងមានដំណឹងល្អមួយដែលអាចជួយអ្នកបាន។ ជាមួយនឹងវិធីសាស្ត្រមួយនេះ អ្នកនឹងទទួលបានភេសជ្ជៈដ៏អស្ចារ្យមួយដែលអាចសម្រកទម្ងន់ ហើយបំបាត់ខ្លាញ់ក្បាលពោះទៀត។
នៅពេលចូលគេង ការរំលាយអាហាររបស់យើងនឹងមានរយៈពេលយឺតរហូតដល់ភ្ញាក់ពីគេង។ គោលដៅសម្រាប់ភេសជ្ជៈមួយនេះគឺដើម្បីបង្កើនការរំលាយអាហារ និងរំលាយជាតិខ្លាញ់កាន់តែច្រើនខណៈពេលកំពុងតែគេង។
គ្រឿងផ្សំ៖
• ក្រូចឆ្មារមួយផ្លែ
• ត្រសក់មួយផ្លែ
• ខ្ញីដែលកញ្ជ្រាំម៉ត់មួយស្លាព្រាបាយ
• ទឹកប្រទាលកន្ទុយក្រពើមួយស្លាបព្រាបាយ
• ជីវ៉ាន់ស៊ុយមួយគុម្ពតូច
• ទឹកកន្លះកែវ
ចូរយកគ្រឿងផ្សំទាំងអស់ខាងលើកិនចូលគ្នាឱ្យម៉ត់ទៅជាទឹក ហើយញ៉ាំវាមុនពេលចូលគេង។
អត្ថប្រយោជន៍
• ត្រសក់ជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ព្រោះវាផ្ទុកទៅដោយជាតិសរសៃ និងទឹកជាច្រើន ព្រមទាំងមានកាឡូរីទាបទៀត។ ត្រសក់មួយផ្លែមានកាឡូរីតែ ៤៥កាឡូរីទេ ដែលធ្វើឱ្យវាល្អបំផុតសម្រាប់ទទួលបានក្បាលពោះដ៏រាបស្មើ។
• ជីវ៉ាន់ស៊ុយសម្បូរអង់ទីអុកស៊ីដង់ វីតាមីន និងជាតិរ៉ែសំខាន់ៗ ដែលអាចជួយលុបបំបាត់ការហើមពោះ ឬមិនស្រួលក្នុងខ្លួនបាន។
• ក្រូចឆ្មារជួយច្រោះជាតិពុលដែលមានច្រើនក្នុងរាងកាយ ហើយវាក៏ជំនួយដល់ការរំលាយអាហារ និង ដល់ការរំលាយជាតិខ្លាញ់ដែរ។
• ខ្ញីជួយបង្កើនការរំលាយអាហារ បង្ការការទល់លាមក និងបំបាត់ខ្លាញ់ក្នុងក្បាលពោះ។ បើសិនជាអ្នកចង់បានក្បាលពោះរាបស្មើ ចូរប្រាកដថា អ្នកបានបញ្ចូលខ្ញីនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរួចហើយ។
• ទឹកប្រទាលកន្ទុយក្រត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃ ការព្យាបាលដោយខ្លួនឯងដ៏ពេញនិយមមួយក្នុងការសម្រកទម្ងន់ ព្រោះវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលអាចប្រឆាំងនឹងរ៉ាឌីកាលសេរី ក្នុងរាងកាយបាន៕
ប្រភព៖ health